Register Already an agent ? Login

ថៃ បានអនុម័តផ្ដល់ប្រាក់កម្ចីដល់កម្ពុជា ២៧លានដុល្លារ សាងសង់ផ្លូវពីខេត្តសៀមរាប ភ្ជាប់ទៅខេត្តស៊ីសាកេត

ភ្នំពេញរដ្ឋាភិបាលថៃ បានអនុម័តកញ្ចប់ថវិកា ២៧លានដុល្លារ ផ្ដល់ឱ្យកម្ពុជាខ្ចី សម្រាប់​សាងសង់​ផ្លូវ​ជាតិ​លេខ៦៧ (សៀមរាប-អន្លង់វែង-ជាំស្រងាំ) ក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល​ត​ភ្ជាប់​ពី​សៀមរាប ទៅ​ខេត្ត​ស៊ីសាកេតរបស់ថៃ។ បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បានឱ្យដឹងថា ប្រាក់កម្ចីនេះនឹងផ្ដល់ជាដំណាក់កាលៗគឺដំណាក់កាលទី១ សម្រាប់គម្រោងសាងសង់ នឹងផ្ដល់នូវចំនួន ប្រមាណ ១៣.៥លានដុល្លារ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ មួយចំណែកទៀតគឺជាមូលនិធិពីបរទេស។

លោកស្រី Traisuree បានបញ្ជាក់ថា លក្ខខណ្ឌ​មួយ​ចំនួន​នឹង​ត្រូវ​ដាក់​សម្រាប់ការសាងសង់ផ្លូវនេះ ក្នុងនោះគឺកម្ពុជា​ នឹង​តម្រូវឱ្យទិញ​សម្ភារ​សំណង់​យ៉ាងតិច​ ៥០%​ សម្រាប់​គម្រោង​ពី​ប្រទេស​ថៃ ហើយ​ជួល​អ្នក​ម៉ៅការ​ថៃផងដែរ។

បើតាមអ្នកនាំពាក្យរងថៃ ដដែលនេះ បានឱ្យដឹងថា កាលពីថ្ងទី២៣ ខែសីហា គណៈរដ្ឋមន្ត្រីបានអនុម័តសំណើខ្ចីប្រាក់របស់កម្ពុជាចំនួន ៩៨៣លានបាត (ប្រមាណ ២៧លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គម្រោងសាងសង់ផ្លូវថ្មី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)