Register Already an agent ? Login

ក្រសួងរៀបចំដែនដី បានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនិងដាច់ដោយដុំប្រមាណ ១,៧០៣,២២០ក្បាលដី ស្មើជិត ២៥%

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេលរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៨-២០២២ បានចុះបញ្ជីដីលើកដំបូងចំនួន ១,៦៩១,៤៨៩ក្បាលដី ស្មើ ២៤,១៦% ក្នុងនោះចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ១,៦៧៩,៧៥៨ ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបាន ១១,៧៣១ក្បាលដី។

នៅក្នុងរបាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា រយៈពេល ៥ឆ្នាំនៃការចុះបញ្ជីជាធ្លីជាលក្ខណៈប្រព័ន្ធ និងដាច់ដោយដុំ រួមមាន៖

-ឆ្នាំ២០១៨ ក្បាលដីសរុប ៧លានក្បាលដី ចុះបញ្ជីសម្រេចបាន ២៣៤,៧០៥ក្បាលដី ស្មើនឹង ៣,៣៥% ក្នុងនោះចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ២៣២,១១៩ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបាន ២,៥៨៦ក្បាលដី។

-ឆ្នាំ២០១៩ ចំនួនក្បាលដីសរុប ៧លានក្បាលដី ចុះបញ្ជីសម្រេចបាន ៤៩៧,៨៦២ក្បាលដី ស្មើនឹង ៧,១១% ក្នុងនោះចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ៤៩៦,១៦២ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបាន ១,៧០០ក្បាលដី។

-ឆ្នាំ២០២០ ចំនួនក្បាលដីសរុប ៧លានក្បាលដី ចុះបញ្ជីសម្រេចបាន ៤៥១,២៩២ក្បាលដី ស្មើនឹង ៦,៤៤% ក្នុងនោះចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ៤៤៨,០៤៨ ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបាន ៣,២៤៤ក្បាលដី។

-ឆ្នាំ២០២១ ចំនួនក្បាលដីសរុប ៧លានក្បាលដី ចុះបញ្ជីសម្រេចបាន ​៣៣៨,៣៦៣ក្បាលដី ស្មើនឹង ៤,៨៣% ក្នុងនោះចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ៣៣៥,៦០៨ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបាន ២,៧៥៥ក្បាលដី។

បើតាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងទៀតថា ​ឆមាសទី១ ឆ្នាំ២០២២ សម្រេចបាន ១៦៩,២៦៧ក្បាលដី ស្មើនឹង ២,៤២% ក្នុងនោះ ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ១៦៧,៨២១ក្បាលដី និងចុះបញ្ជីដាច់ ដោយដុំបាន ១,៤៤៦ក្បាលដី។

បើគិតពីការផ្ដើមអនុវត្តដល់ឆមាសទី១ ឆ្នាំ២០២២ ការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏សម្រេចបាន ៦ ៥៨៤,៥៧៨បណ្ណ ស្មើនឹង ៩៤,០៦% នៃក្បាលដីប៉ាន់ស្មានសរុប ៧លានក្បាលដី ក្នុងនោះ៖ ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធចំនួន ៥,៩៥៩,៥៨២បណ្ណ និងចុះបញ្ជីដីដាច់ដោយដុំចំនួន ៦២៤,៩៩៦បណ្ណ

គូសបញ្ជាក់ថា ការចុះបញ្ជីដីដាច់ដោយដុំជាង ៦សែនបណ្ណ ក្នុងនោះចុះបញ្ជីដីរដ្ឋសម្រេចបាន ២,១២១បណ្ណ ទំហំ ៩២១,៩០៣ហិកតា និងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបាន ៣៧សហគមន៍ ទំហំ ៣៨,៧១៨.៧៥ហិកតា ស្មើ ៩៤៨បណ្ណ ជូនប្រជាពលរដ្ឋ ៣,៦៥២គ្រួសារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)