Register Already an agent ? Login

រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មីចំនួន ២ទីតាំងទៀតដើម្បីសម្រួលការកកស្ទះចរាចរណ៍

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មីចំនួន ២ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍ ដោយទទួលបានគោលការណ៍ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ

ស្ពានអាកាសថ្មីចំនួន ២ទីតាំង រួមមាន៖

១-សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)។

២-សាងសង់ស្ពានអាកាសនៅទីតាំងស្តុបសុិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)