Register Already an agent ? Login

CDC បានអនុម័តឱ្យក្រមហ៊ុន៤ ធ្វើរោងចក្រនៅខេត្តព្រះសីហនុ និងកណ្ដាល ទុនវិនិយោគសរុប ១៧លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុន៤ ទុនវិនិយោគសរុប ១៧លានដុល្លារ បានទទួលវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមហ៊ុនទាំង៤ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីវិនិយោគពី CDC រួមមាន៖

១.ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៣២៨កន្លែង។

២-ក្រុមហ៊ុន Xing Gang Wood Industry (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៣,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់។

២-ក្រុមហ៊ុន Zhejiang Jeni Furniture Co., Ltd. គម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ១លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ៤០០នាក់។

៣-ក្រុមហ៊ុនFF.LL (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៦,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ៨៣០នាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)