Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន សម្រេចបាន៥៤%

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណង់អៀន សម្រេចបាន ៥៤ភាគរយ។ បើតាមកិច្ចប្រជុំត្រៀមរៀបចំដំណើរទស្សនកិច្ចរួមគ្នារដ្ឋមន្រ្តីកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យគម្រោងការដ្ឋាននេះ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។

កិច្ចប្រជុំត្រៀមរៀបចំដំណើរទស្សនកិច្ចរួមគ្នារដ្ឋមន្រ្តីកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យគម្រោងការដ្ឋាននេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលដឹកនាំដោយ លោក ស្រី គុយ សុដានី រដ្ឋលេខាក្រសួងសាធារណការ និងដឹកជញ្ជូន មានការចូលរួមផ្ទាល់ និងតាម Zoom ផងដែរ។

កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីភាគីថៃ បានពិនិត្យពិចារណាលើសំណើរបស់កម្ពុជាឱ្យមានការប្រើប្រាស់ជាបណ្ដោះអាសន្ន ស្ពានមិត្តភាពកម្ពុជា-ថៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលបញ្ចៀសចរាចរណ៍របស់រថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ ក៏ដូចជាដើម្បីជួយកាត់បន្ថយការកកស្ទះនៅព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត បច្ចុប្បន្នផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)