Register Already an agent ? Login

ឡាវ បានទទួលវ៉ាក់សាំងចំនួន ៥០ម៉ឺនដូស រថយន្តដឹកវ៉ាក់សាំង៣គ្រឿង និងប្រាក់ ១៣លានដុល្លារ ពីកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលឡាវ បានទទួល វ៉ាក់សាំងចំនួន ៥០ម៉ឺនដូស រថយន្តដឹកវ៉ាក់សាំងចំនួន ៣គ្រឿង និងប្រាក់ចំនួន ១៣លានដុល្លារ ពិរដ្ឋាភិបាលកម្ពុជា។ ពិធីប្រគល់ទទួលបានប្រព្រឹត្តទៅនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១១។ បើតាមទំព័រហ្វេសប៊ុន សម្ដេច តេជោ ហ៊ុន សែន។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានអញ្ជើញប្រគល់វ៉ាក់សាំងចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ៣គ្រឿង ជាអំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនឡាវ រួចហើយ នាព្រឹកថ្ងៃទី៣​ ខែធ្នូ ឆ្នាំ២០២១។

បើតាមទំព័រហ្វេសប៊ុក សម្ដេចតេជោ បានបញ្ជាក់ថា ពិធីប្រគល់ និងទទួល បានប្រារព្ធធ្វើឡើងនៅ ខេត្តស្ទឹងត្រែងព្រំដែនកម្ពុជា-ឡាវ (ត្រពាំងគ្រៀល-ណងនុឃាន) រវាង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក គីកែវ ខាយខាំភីធួង ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យរដ្ឋាភិបាលឡាវ។

ប្រភពខាងលើបានរម្លឹកថា ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងស៊ីណូហ្វាក់ចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ៣គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ប្រភបដដែលបានបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់នូវទឹកប្រាក់ចំនួន ១៣លានដុល្លារ ដែលក្នុងនោះ ៣លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង ១០លានដុល្លារ ជាថវិការបស់សប្បុរសជន ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)