Register Already an agent ? Login

គម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យលំដាប់អន្តរជាតិតម្លៃ ៨០លានដុល្លារ លើផ្ទៃដី ២ហិកតា នៅទំនប់កប់ស្រូវ

ភ្នំពេញ៖ គម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យលំដាប់អន្តរជាតិមានតម្លៃ ៨០លានដុល្លារ នៅលើផ្ទៃដីប្រមាណ ២ហិកតា នៅផ្លូវទំនប់កប់ស្រូវ។ គម្រោងនេះ ជាកម្ចីពីធនាគារកូរ៉េ ៦៦លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ១៤លានដុល្លារ ដោយប្រើពេលសាង់សង់រយៈពេលពី ២ឆ្នាំ ទៅ៤ឆ្នាំ។

គម្រោងសាងសង់សាកលវិទ្យាល័យមន្ទីរពេទ្យនេះ ទទួលបានការឯកភាពពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តាមការថ្លែងរបស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោកស្រី យក់ សម្បត្តិ បានមានបន្តថា លោក ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានពិភាក្សាលើការងារសាងសង់សាកលវិទ្យាល័យមន្ទីរពេទ្យលំដាប់អន្តរជាតិ ជាមួយគណៈប្រតិភូមកពីប្រទេសកូរ៉េ ក្រុមហ៊ុន inje joint venture។ លោក ស្រីបានបន្តថា គម្រោងនេះជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ។ ក្រោយជំនួបពិភាក្សាការងារនេះ ភាគីទាំង២ បានពិនិត្យលើឯកសារមួយចំនួនពាក់ព័ន្ធលើការងារបច្ចេកទេស និងការសិក្សាទីតាំងជាក់ស្តែង មុននឹងឈានដល់ដំណាក់កាលសាងសង់។

មន្ទីរពេទ្យសកលវិទ្យាល័យនេះ អាចផ្ដល់កន្លែងសិក្សាដល់និស្សិត ដែលបានបញ្ជប់មហាវិទ្យាល័យ និងសកលវិទ្យាល័យ ដើម្បីធ្វើការអនុវត្ដសិក្សា ហើយនឹងមានគ្រូពេទ្យជំនាញៗ និងសាស្រ្ដចារ្យដែលទើបបញ្ជប់ការសិក្សានៅបរទេស ក៏ដូចជាភាគី ដែលនៅក្នុងទេសអាស៊ានមកចូលរួមផងដែរ។ បើតាមការថ្លែងបន្ថែមរបស់ លោកស្រី យក់ សម្បត្តិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)