Register Already an agent ? Login

សហភាពអឺរ៉ុប ផ្តល់ជំនួយឥតសំណងចំនួន ១៧លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងផ្លូវជនបទនៅកម្ពុជា

ភ្នំពេញ៖ សហភាពអឺរ៉ុប ផ្តល់ជំនួយឥតសំណងចំនួន ១៧លានដុល្លារ (១៥លានអឺរ៉ូ) ដើម្បីគាំទ្រដល់គម្រោងផ្លូវជនបទនៅកម្ពុជា។ បើតាមទំព័រហ្វេសប៊ុក European Union in Cambodia។

ជំនួយដែល សហភាពអឺរ៉ុបផ្ដល់ដោយឥតសំណងនេះ ត្រូវបានចុះហត្ថលេខាតាមអនឡាញ កាលពីថ្ងៃទី៤​ ខែតុលា ឆ្នាំ២០២១ ដែលភាគី អឺរ៉ុប លោក Kris Peeters អនុប្រធានធនាគារ EIB និងជាមន្ត្រីទទួលបន្ទុកប្រតិបត្តិការធនាគារ EIB នៅកម្ពុជា លោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាព អឺរ៉ុបប្រចាំកម្ពុជា ចំណែកខាងរាជរដ្ឋាភិបាលកម្ពុជា មាន លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។

European Union in Cambodia បានបន្តថា គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយ កម្មកសិកម្ម (SAAMBAT) គឺជាការវិនិយោគ ក្នុងភាពជាដៃគូ ក្នុងទឹកប្រាក់ចំនួន ១២២លានដុល្លារ (១០៥លានអឺរ៉ូ) ពីមូលនិធិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងរាជរដ្ឋាភិបាលកម្ពុជា។

EU បានបន្តទៀតថា តាមរយៈគម្រោងនេះ កម្ពុជានឹងសាងសង់ផ្លូវក្រាលកៅស៊ូប្រវែងប្រមាណ ៦៥០គីឡូម៉ែត្រ និងផ្លូវក្រួសក្រហមប្រមាណ ១៥០គីឡូម៉ែត្រ ព្រមទាំងកែលម្អតំបន់ ជុំវិញផ្សារជនបទចំនួន ៥០កន្លែង និងទីតាំងផ្តល់ការគាំទ្រសេវានៃខ្សែច្រវាក់ផ្គត់ផ្គង់ចំនួន ២៥ផ្សេងទៀត ដូចជាកំពង់ដរសាឡាង កន្លែងប្រមូលទិញកសិផល ជាដើម។ល។

«គម្រោងនេះ នឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទចំនួនប្រមាណ ២00,000គ្រួសារ បង្កើតការងារ ៤,៥០0កន្លែង ជាពិសេ សម្រាប់យុវជន និងការបង្កើតសហគ្រាសខ្នាតតូច និងមធ្យមថ្មីចំនួន ៥០០ នៅទូទាំងប្រទេសកម្ពុជា»។ បើតាមការបញ្ជាក់របស់ European Union in Cambodia៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)