Register Already an agent ? Login

កម្ពុជា ផលិតថាមពលអគ្គិសនីដោយផ្ទាល់ នៅឆ្នាំ២០២០ សម្រេចបានជាង ៨ ៥១២លានគីឡូវ៉ាត់ ថយចុះជិត២%

ភ្នំពេញ៖ វិស័យថាមពលអគ្គិសនី នៅឆ្នាំ២០២០ បរិមាណផ្គត់ផ្ទង់ដោយវារីអគ្គិសនី និងរោងចក្រដុតធ្យូងធ្ម ដែលជាប្រភពផ្ទាល់របស់ កម្ពុជាសម្រេចបានជាង ៨ ៥១២លានគីឡូវ៉ាត់ បើធៀបនឹងឆ្នាំ២០១៩ ដែលមានជាង ៨ ៦៧៥លានគីឡូវ៉ាត់ម៉ោង ថយចុះ ១,៨៧ភាគរយ។ សារលិខិត សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

នៅក្នុងសារលិខរបស់ រាជរដ្ឋាភិបាលបានលើកឡើងបន្តថា ការតភ្ជាប់ខ្សែបណ្ដាញចរន្តឱ្យដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ថាមពលអគ្គិសនីរហូតដល់ ឆ្នាំ២០២០ ចំពោះគេហដ្ឋានប្រជាពលរដ្ឋសុទ្ធសដាធបានកើនដល់ប្រមាណ ២,៩១លានខ្នងផ្ទះ ត្រូវជាប្រមាណ ៨១,០៦ភាគរយ នៃចំនួនផ្ទះសរុបប្រមាណ ៣,៥៩លានខ្នងផ្ទះ និងគ្របដណ្ដប់ដល់ភូមិប្រមាណ ៩៧,៣៩ភាគរយ នៃចំនយណភូមិសរុប ១៤ ៤៩៨ភូមិនៅទាំងកម្ពុជា។

បើតាមសារលិខដដែល ឆ្នាំ២០២០ កន្លងទៅ ដោយសារអាកាសធាតុមានលក្ខណៈអំណោយផលល្អសម្រាប់បង្កបង្កើតនផលដំណាំនៅទូទាំងប្រទេសកម្ពុជា បានធ្វើឱ្យបរិមាណផលិតផលស្រូវវស្សា និងស្រូវប្រាំងសម្រេចបានប្រមាណ​ ១០,៩៣លានតោន គឺប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ដែលតាមការប៉ាន់ស្មាន យើងមានអតិរេកស្រូវជាង ៥,៩២លានតោន គិតជាអង្ករស្មើនឹង ៣,៧៩លានតោន​សម្របា់បម្រើឱ្យការនាំចេញ។ រីឯការនាំចេញអង្ករទៅទីផ្សារបរទេសបានជាង ៦៩ម៉ឺន ទៅកាន់ទិសដៅ ៦០ប្រទេស៕

ដោយ​៖Moeun Dyna