Register Already an agent ? Login

សេដ្ឋកិច្ចកម្ពុជា មានកំណើនអវិជ្ជមានប្រមាណ -៣ភាគរយ ដែលរងផលប៉ះពាល់ដោយជំងឺសកល

ភ្នំពេញ៖ ក្នុងឆ្នាំ២០២០ កន្លងទៅ និងរហូតដល់ជិតពាក់កណ្ដាលឆ្នាំ២០២១ កម្ពុជាក៏ដូចជាបណ្ដាប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហា សុខភាព​ សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់សេដ្ឋកិច្ចដំណើរការអភិវឌ្ឍន៍ឈានឡើងរស់កម្ពុជាផងដែរ។ បើតាមសារលិខិត របស់ សម្ដេច នាយរដ្ឋមន្រ្តី ហ៊ុនសែន បានបញ្ជាក់ «តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជា​ មានកំណើនអវិជ្ជមានប្រមាណ -៣ភាគរយ»។

កម្ពុជា បានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក។ បើតាម ការលើកឡើងរបស់រាជរដ្ឋាភិបាល បានបន្តឱ្យដឹងថា ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណ ៣៦ ៤០៨លានដុល្លារ ចំណែក​ឯការនាំចេញមានប្រមាណ ១៧ ៤៣៦ដលានដុល្លារ។

នៅក្នុងសារលិខិត របស់រាជរដ្ឋាភិបាលបានបន្តថា អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រង ទុនបម្រុងអន្តរជាតិបន្តកើនឡើង ២១,៣ប៊ីលានដុល្លារ។ ជាមួយគ្នានេះ​រាឃរដ្ឋាភិបាល បានប្រកាសពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទ្រង់ឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈ ដែលយើងបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រីការប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចបានការងាររធំៗជាច្រើនវិសស័យ ក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ត្រូវបានបន្តអនុវត្តេជាប់ជាប្រចាំ ស្របតាមការអនុវត្តយុទ្ធសាស្រ្តតុកោណដំណាក់កាលទី៤ បម្រើដល់វិស័យដឹកជញ្ជូន និងការធ្ហវើដំណើររបស់ប្រជាជន។ បើតាមការលើកឡើងបន្ថែមរបស់ សម្ដេច នាយករដ្ឋមន្រ្តី នៅក្នុងសារលិខិតដដែល៕

ដោយ៖ Mouen Dyna