Register Already an agent ? Login

អាជ្ញាធរខេត្តកោះកុង ត្រៀមកាត់ដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ឱ្យប្រជាពលរដ្ឋ

កោះកុង៖ រដ្ឋបាលខេត្តកោះ ត្រៀមកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះក្នុងភូមិសាស្ត្រខេត្ត ឱ្យប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលជាក់ស្តែងយូឆ្នាំ និងទុកជាដីបម្រុងរបស់ខេត្ត។ បើតាមកិច្ចប្រជុំ ផ្សព្វផ្សាយ​អនុក្រឹត្យ​កាត់ឆ្វៀលដីនៅតំបន់ភូមិសាស្រ្តលើ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដែលដឹកនាំដោយ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

ក្រុមមន្រ្តីសូរិយោដី នៅតាមបណ្តាស្រុកនានា កំពុងចុះវាស់វែងដីគំរបព្រៃឈើ ដើម្បីឆ្វៀលនិងកាត់ចេញតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ប៉ុន្តែទំហំដីដែលត្រូវឆ្វៀលចេញនេះ មិនត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយ។ បើតាមការថ្លែងឱ្យពី លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរៀបចំដែនដី ខេត្តកោះកុង។
ប្រធានមន្ទីរៀបចំដែនដី ខេត្តកោះកុង បានបន្តថា បន្ទាប់ពីចុះវាស់វែងរួច អាជ្ញាធរនឹងសម្រេចថាត្រូវបន្តអនុវត្តន៍តាម និតិវិធីបែបណាទៀត អាស្រ័យលើការសម្រេចរបស់អភិបាលខេត្តជាក់ស្តែង និងធ្វើឡើងតាមអនុក្រឹត្យដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាល៕

ដោយ៖ MoeunDyna