Register Already an agent ? Login

រដ្ឋបាលខេត្តកោះកុង គាំទ្រសំណើគម្រោងវិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត លើផ្ទៃដីជាង ៣៣៣ហិកតា ក្នុងស្រុកគិរីសាគរ

កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានគាំទ្រនូវគម្រោងវិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ដែលស្ថិតនៅក្នុងទីតាំង ភូមិសាស្ត្រភូមិគៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ។

ការគាំទ្រគម្រោងខាងលើ នៅក្នុងកិច្ចប្រជុំប្រជុំពិនិត្យផ្ទៀតផ្ទាត់ទីតាំងដីទំហំ ៣៣៣,៣៨ហិកតា សម្រាប់វិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ដែលដឹកនាំដោយ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

បើតាមរដ្ឋបាលខេត្ត ដែលបានគាំត្រគម្រោងខាងលើ ថាជាសូចនាករមួយ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្តកោះកុង ដែលត្រូវការទឹកស្អាតផ្គត់ផ្គង់មកទីប្រជុំជន ខណៈយើងឃើញមានកំណើនប្រជាពលរដ្ឋកាន់តែច្រើនឡើង។ រដ្ឋបាលខេត្តបានស្នើក្រុមហ៊ុន ១-ផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋ ករណីបើមានប៉ះពាល់ដល់ពួកគាត់ ខណៈដែលតំបន់នេះមានបញ្ហាប្រជាពលរដ្ឋតវ៉ាឥតឈប់ឈរ។

២-សិក្សាបច្ចេកទេសឱ្យបានល្អិតល្អន់ និងសហការជិតស្និតជាមួយអាជ្ញារធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ដើម្បីបញ្ចៀសបញ្ហាជាយថាហេតុ។ និង៣-រក្សាលំនឹងស្ថានប្រព័ន្ធ ជាពិសេស ច្រករបៀងសត្វព្រៃ៕

ដោយ៖ Moeun Dyna