Register Already an agent ? Login

ជប៉ុន ផ្ដល់ឥណទានសម្បទានជាង ២០០លានដុល្លារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ក្នុងវិបត្តិជំងឺសកល

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន ផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ ២៥ប៊ីលានយ៉េន (ប្រមាណ ២៣៤,៦ លានដុល្លារ) ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ស្ថេរភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្សេងៗ របស់រដ្ឋាភិបាលកម្ពុជា រួមមាន៖ ការពង្រឹងប្រព័ន្ធសុខាភិបាល កម្មវិធីជំនួយសង្គម បណ្តាញភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលបានរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។

ឥណទានសម្បទានជាង ២០០លានដុល្លារ សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ រដ្ឋា ភិបាលនៃប្រទេសទាំងបានចុះកិច្ចព្រមព្រៀង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានចុះហត្ថលេខាដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Yuichi Sugano ប្រធានស្តីទីនៃទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា។ បើតាមការប្រកាសព័ត៌នៅលើទំព័ហេ្វសប៊ុក JICA Cambodia Office ថ្ងៃទី១៩ ខែវិច្ឆិកានេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានបន្តថា ក្នុងនាមជាដៃគូរអភិវឌ្ឍន៏ JICA តែងតែប្រកាន់ភ្ជាប់នូវអភិក្រមរួម ដើម្បីគំាទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តរួមដៃជាមួយប្រទេសកម្ពុជាប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩។

ក្នុងបរិបទនេះ JICA បាននិងកំពុងជួយគាំទ្រកែលម្អអគារមន្ទីរពេទ្យ និងបំពាក់បរិក្ខារពេទ្យថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផ្តល់សម្ភារអនាម័យ ដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បំពាក់ម៉ាស៉ីនទែម៉ូម៉ែត្រវាស់កម្តៅ និងផ្តល់សម្ភារមួយចំនួនដល់រថយន្តក្រុងក្នុងរាជធានីភ្នំពេញដើម្បីបង្ការការឆ្លងជំងឺ។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល។

បើតាមសេចក្ដីប្រកាសព័ត៌មាននេះ បានបន្ថែមថា ទន្ទឹមនឹងនេះ JICA បានកំពុងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីដែលកំពុងបម្រើការក្នុងវិស័យសុខាភិបាល តាមរយៈការបញ្ជូនជំនាញការមកប្រទេសកម្ពុជា និងរៀបចំការបណ្តុះបណ្តាលដល់មន្ត្រី៕

ដោយ៖ Moeun Dyna