Register Already an agent ? Login

សម្ដេច ហ៊ុន សែន បើកសម្ពោធសាងសង់ស្ពាន ២ខ្សែប្រវែងសរុប ៨៨៤ម៉ែត្រ ទឹកប្រាក់រួមជិត ៤០លានដុល្លារ

ភ្នំពេញ៖ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញបើកការដ្ឋានសាងស្ពាន់ចំនួន ២ខ្សែ គឺស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅក្នុងពិធីខាងលើ រាជរដ្ឋាភិបាលបានថ្លែងឱ្យដឹងថា ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ស្ពាននេះ គ្រោងចំណាយពេលសាងសង់រយៈពេល ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។

សម្ដេច នាយរដ្ឋមន្រ្តីថ្លែងបន្តថា ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។

សម្ដេច បានថ្លែងបញ្ជាក់ថា «ស្ពានបេតុងខ្សែកាប ១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស»។

គួរបញ្ជាក់ថា កោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នផងដែរ។

លម្អិតអំពីគម្រោងសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ១

១-អំពីគម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា

-ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម, -បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម, -សសរស្ពានមានគម្លាត ២០ម+២១ម+១០៨ម+១៨០ម+១០៨ម+២៣ម+២៣ម, -ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម

-ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម, -ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង ៣.២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១.២៥មសងខាង

-ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង, -ជម្រាលទទឹងស្ពាន ២%, -សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម គិតពីផ្ទៃតួស្ពានទៅលើអាកាស, -សសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន ២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត ២ម, -គ្រឹះខួងសសរទី១មានជម្រៅ ៥៩.៤០ម និងសសរទី២មានជម្រៅ ៧៣.៤០ម

-ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣, -ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម, -កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត។

-កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត, -គម្លាតពីសរសរស្ពានខ្សែកាប មានប្រវែង ១៨០ម, -សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម, -សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ, -មានបំពាក់បង្គោលភ្លើងបំភ្លឺស្ពាន, -រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន, -ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ, -គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិក, -រយៈពេលសាងសង់ ៣៥ខែ, -សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC។

២-អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ ១

-បណ្តោយស្ពានសរុបប្រវែង ៦០ម, -ទទឹងស្ពាន ២១ម, -បណ្តោយស្ពានបេតុង ៤៥ម, -ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ, -រយៈពេលសាងសង់ ១២ខែ៕

ដោយ៖ Moeun Dyna