Register Already an agent ? Login

គ្រឿងញៀនជិត ៥០០គីឡូក្រាមមាន ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម កញ្ឆា ត្រូវបានដុតកម្ទេចចោល

ភ្នំពេញ៖ គ្រឿងញៀន សរុបចំនួន ៤៧៧,៦៧៧.៨៥ ក្រាម រួមមាន ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម កញ្ឆា និងសារធាតុគីមីផ្សំ ត្រូវបានដុតកម្ទេចចោល ដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

ការដុតកម្ទេចគ្រឿងញៀនចំនួនខាងលើ នៅក្នុងទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ការយល់ដឹងច្បាស់លាស់ នាំឱ្យមានការថែទាំមានប្រសិទ្ធភាព» ក្រោម អធិបតី លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងសមាជិក សមាជីការ និងមានការចូលរួមមកពីក្រសូង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាច្រើនរូបទៀត។

ប្រធានបទខាងលើ តាមការបញ្ជាក់របស់ សារលិខិរបស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ «ក្នុងគោលបំណងឱ្យជនគ្រប់រូបចេះរៀនសូត្រ ចេះស្វែងយល់ ឱ្យបានត្រឹមត្រូវពីភាពស្មុគស្មាញនៃបញ្ហាគ្រឿងញៀនដែលតែងតែមានការពាក់ព័ន្ធរវាងបុគ្គល បញ្ហាជាច្រើនទៀតក្នុងសង្គ ដោយរួមទាំងជំងឺកូវីដ-១៩ផងដែរ»។

សម្ដេច នាយករដ្ឋមន្រ្តីបានបន្តថា ដោយឡែក ការរៀបចំប្រារព្ធទិវាអន្តរជាតិក្នុងកម្រិតថ្នាក់ជាតិសម្រាប់ឆ្នាំ២០២០ កម្ពុជា នៅតែបន្តរៀបចំឡើងក្រោមប្រធានបទ «បញ្ហាគ្រឿងញៀន និងវោបត្តិជំងឺកូវិដ-១៩ ជាកិច្ចការបច្ចុប្បន្ន និងអាទិភាពរបស់យើង»។ សម្ដេច ​ថា ដោយគ្រាន់តែកែសម្រួលពិការរៀបចំជាមិទ្ទិញ ដែលមានការប្រជុំ ឯដង្ហែរផ្សេងៗ មកជាការរៀបចមក្នុងទម្រង់ជាយុទ្ធនាការផ្សព្វផ្សាយតាមបណ្ដាញសង្គម និងការដុតបំផ្លាញគ្រឿងញៀនដែលចាប់បាន ដើម្បីពញ្ញាក់ស្មារតីបងប្អូនកូនក្មួយជាជនរួមជាតិ ឱ្យបន្តយកចិត្តទុកដាក់ ក្នុងការការពារខ្លួនឯង ក្រុមគ្រួសារ ឱ្យមានការពាក់ព័ន្ធនឹងបញ្ហាគ្រៀងញៀន ក៏ដូចជាកុំឱ្យមានការឆ្លងរោគ ឬជំងឺផ្សេងៗពិសេសជំងឺកូដ-១៩ ដែលបាននឹងកំពុងរាលដាលយ៉ាងខ្លាំងនិងសម្លាប់ជីវិតមនុស្សយ៉ាងច្រើននៅលើសកលលើកនាពេលបច្ចុប្បន្ន។

ប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា កន្លងមក រដ្ឋរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងប្រើប្រាស់គ្រប់លទ្ធភាពទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលានូវការប៉ុនប៉ងផលិត កែច្នៃ រក្សាទុក ជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ទាំមកពីខាងក្រៅ និងក្នុងផ្ទៃប្រទេស ហើយឧក្រិដ្ឋជន និងជនល្មើសជាច្រើននាក់ ដោយរួមទាំងមេក្លោងសំខាន់ៗ និងបណ្ដាញជួញដូរគ្រឿងញៀនមួយចំនួនទៀត ក៏ត្រូវចាប់បានខ្លួន និងផ្ទន្ទាទោសទៅតាមច្បាប់ផងដែរ៕

ដោយ៖ឌីណា