![](https://s5.kh1.co/c5/c531f981142a07b6ee2d3a794aa78cbd959328b8.jpg)
កំពត៖ ខេត្តកំពតបានប្រែក្លាយ ពីខេត្តដែលអន់ជាងគេកាលពីពេលមុន ហើយបានវិវត្តន៍ខ្លួនទៅជាខេត្តដ៏មានសក្តានុពលនាពេលបច្ចុប្បន្ននិងអនាគត។ ជាការថ្លែងរបស់ សម្ដេច ហ៊ុន នាពេលបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងពិធីខាងលើ សម្តេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍន៍ និងការរីកចម្រើនជាបន្តបន្ទាប់របស់ខេត្តកំពត។ សម្តេច ក៏បានរម្លឹក ថាមកដល់ឆ្នាំ២០០៧ កំពតគឺជាខេត្តដែលអន់ជាងគេ ហើយក៏ជាខេ ត្តដែលមានការផ្លាស់ប្តូរចៅហ្វាយខេត្តច្រើនជាងគេ ពីព្រោះពេលនោះកំពតមិនទាន់មានការអិវឌ្ឍអ្វីឡើយ។ អ្វីដែលខេត្តកំពតមាន គឺខេត្តផ្សេងមិនមានឡើយ ដូចជាផលិតផលអំបិលជាដើម។
![](https://s5.kh1.co/e6/e62a1e36bf42b2a366f8d6175172233d5f21a820.jpg)
ជាមួយគ្នានោះ កំពតមានរោងចក្រផលិតស៊ីម៉ង់ត៍ច្រើនជាងគេក្នុងការបំរើដល់វិស័យសំណង់ ក្នុងនោះដែរ ក៏មានវារីអគ្គិសនីក្នុងការផ្គត់ផ្គង់វិស័យអគ្គិសនីសំរាប់ចែកចាយដល់អ្នកប្រើប្រាស់ផងដែរ។ ជាការបន្តរបស់ សម្ដេច នាយករដ្ឋមន្រ្តី និងបានរម្លឹកទៀតថា កំពតគឺជាសមរភូមិក្តៅកាលពីអតីតកាល តែក្រោយមកយើងបានធ្វើសមាហរណកម្មនៅឆ្នាំ១៩ ៩៦ តាមរយៈការអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ ដែលពេលនោះគឺបានដាក់ចេញពីតំបន់តាកែនកោះស្លា។
![](https://s5.kh1.co/2a/2a437acb47bd1698ab58b0d788cb013889dc7d5e.jpg)
«ការខិតខំរបស់របស់រដ្ធាភិបាលក្នុងការការពារ និងការរួមចំណែកថែរក្សានូវធនធានធម្មជាតិនៅក្នុងដែនសមុទ្រ»។ ជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា មិនដែលអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគពីបរទេសណាមកវិនិយោ គដោយប្រើប្រាស់ធនធានក្នុងដែនសមុទ្រឡើយ ដូចជាការបូមខ្សាច់ពីក្នុងសមុទ្រជាដើម។ ជាមួយគ្នានេះ សម្តេច បានស្នើឱ្យក្រសួងទេសចរណ៍, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន និងផ្នែកពាក់ព័ន្ធផ្សេងៗទៀតត្រូវយកចិត្តទុកដាក់ថែរក្សា និងការពារឱ្យបាននូវធនធានធម្មជាតិនៅទីនេះឱ្យបានល្អ។
![](https://s5.kh1.co/8e/8ed930848e3abcffb8bb3e0597cec963185e6a8d.jpg)
ការប្រារព្ធពិធីបុណ្យសមុទ្រ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរប៉ុណ្ណោះទេ តែបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋាន ដូចដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទនៃពិធីបុណ្យសមុទ្រលើកទី៨នេះ។ ជាការបន្ថែមរបស់ សម្ដេច ហ៊ុន សែន។
នៅក្នុងពិធីដដែល សម្ដេច បានបង្ហាញក្តីរំពឹងថា ការប្រារព្ធពិធីបុណ្យសមុទ្រនេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយសម្រាប់កម្ពុជាក្នុងការធ្វើឱ្យទីក្រុងជាប់មាត់ឆ្នេរ និងឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពស្របនឹងពាក្យស្លោក «ឆ្នេរសមុទ្រកម្ពុជា៖ តារារះនាទិសនិរតី» ព្រមទាំងបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ។
![](https://s5.kh1.co/d8/d8ee21241c1bed3423eed84ae5c2d2b30c954201.jpg)
គូសបញ្ជាក់ ក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រ លោក ជាវ តាយ អភិបាលខេត្តកំពតបានឱ្យដឹងថា រយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវជិតឆ្ងាយបានអញ្ជើញមកចូលរួមកម្សាន្តប្រមាណ៩០ម៉ឺននាក់។ ក្នុងនោះ សម្រាប់ថ្ងៃដំបូងមានប្រហែល ២០ម៉ឺននាក់។ ចំណែកថ្ងៃបន្ទាប់ចំនួនភ្ញៀវបានកើនឡើងរហូតដល់ប្រមាណ៤០ម៉ឺននាក់។ ដោយឡែកថ្ងៃបញ្ចប់ បរិមាណភ្ញៀវមានប្រហែល៣០ម៉ឺននាក់។
![](https://s5.kh1.co/b7/b7deb8e59962e360415ea128a8fbd6a8e8094e1f.jpg)
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះ មានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ សរុបចំនួន ៤៦១ស្តង់។ លោក បានរំពឹងថា ពិធីបុណ្យសមុទ្រលើកទី៨ លើទឹកដីខេត្តកំពតដ៏ស្រស់បំព្រងនឹងចូលរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តឱ្យកាន់តែទូលំទូលាយ៕
![](https://s5.kh1.co/16/16f3bc3f94773ed3cca6edfcfc61ffc3229968c7.jpg)
ដោយ៖ឌីណា