Register Already an agent ? Login

អភិបាលខេត្តមណ្ឌលគិរី ជូនដំណឹងទៅពលរដ្ឋ ភូមិពូត្រុំ សង្កាត់រមនា ចូលរួមស្ដាប់ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ នៅសាលាសង្កាត់រមនា

ភ្នំពេញ៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ជូនដំណឹងទៅប្រជាពលរដ្ឋ និងអង្គភាពនានា ដែលមានដីពាក់ព័ន្ធនឹងក្បាលដីតំបន់វិនិច្ឆ័យ​​​ ក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ចូលរួមស្ដាប់ការផ្សព្វផ្សាយ ពន្យល់ពីមន្រ្តីមានជំនាញបំភ្លឺបញ្ហាច្បាប់ ព្រមទាំងឆ្លើយសំនួរទាក់ទងហ្នឹង ការវិនិច្ឆ័យខាងលើ នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ។ បើតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តមណ្ឌលគិរី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩៕

ដោយ៖ឌីណា