ភ្នំពេញ៖ ក្រសួងសារធារណការ និងដឹកជញ្ជូន រកចំណូលបាន ២៨លានដុល្លារ រយៈពេល ៩ខែឆ្នាំ២០១៩ ក្នុងការផ្ដល់សេវាសាធារណៈ លើវិស័យដឹកជញ្ជូន ប្រមាណ ១លានប្រតិបត្តិការ។
![](https://s4.kh1.co/3d/3d9a03b3d905f4d16dd48eefd71c69f936fe1862.jpg)
ការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋមន្រ្តីក្រសួងសាធារណការ លោកស៊ុន ចាន់ថុល បានបង្កើតប្រព័ន្ធបច្ចេកវិទ្យា ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីសម្រួលក្នុងការកាត់បន្ថយពេលវេលាផ្តល់សេវា និងចំណាយក្រៅផ្លូវការ ព្រមទាំងបង្ខិតសេវាកាន់តែជិតដល់ពួកគាត់ផងដែរ។ បើតាមការលើកឡើងរបស់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី កុយ សុដានី។
វឌ្ឍនភាពការងារផ្តល់សេវារយៈពេល ៩ខែ ឆ្នាំ២០១៩ ប្រមាណ ១លានប្រតិបត្តិការ និងប្រមូលចំណូល បានសរុបប្រមាណជាង ១១៤ពាន់លានរៀល (២៨លានដុល្លារ) បច្ចុប្បន្ន មានគ្រឹះស្ថានដៃគូរចំនួន ៦ បានចាប់ដៃគូជាមួយក្រសួងដឹកជញ្ជូន។ ជាការបន្តរបស់បន្តរបស់ លោកស្រី កុយ សុដានី បានបន្ថែមថា គំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងផ្តល់សេវាលេខពិសេសផ្ទាល់ខ្លួន ដែលជាបង្គំ អក្សរ និងលេខឡាតាំងមិនលើសពី ៨ខ្ទង់ ដើម្បីបំពេញតម្រូវការពលរដ្ឋ។ «គំនិតផ្តួចផ្តើមទាំងនេះអាចដំណើរការទៅបាន លុះត្រាតែមានការសហការពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យា ក្នុងការចរាចរណ៍ សាច់ប្រាក់នៅកម្ពុជា»។ ជាការបញ្ជាក់ រដ្ឋលេខាធិការខាងលើ៕
ប្រភព៖ដើមអំពិល