Register Already an agent ? Login

ផ្លូវជាតិលេខ៧១C នឹងចាប់ផ្ដើមធ្វើនៅដំណាច់ឆ្នាំនេះ ចំណាយទឹកប្រាក់ជាង១រយលានដុល្លារ

ភ្នំពេញ៖ តាមគម្រោងការសាងសង់ផ្លូវជាតិលេខ៧១C នៅដំណាច់ឆ្នាំ២០១៩នេះ នឹងត្រូវចំណាយរយៈពេលជាង ៣ឆ្នាំ ហើយទឹកប្រាក់ចំណាយសរុបជាង ១០០លានដុល្លារ។ ផ្លូវនេះ ត្រូវបានតភ្ជាប់រវាងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដោយឆ្លង់កាត់ស្ពានមិត្តភាព កម្ពុជា-ចិន ស្រុកស្ទឹង និងស្រុកក្រូចឆ្មារ។

គម្រោងសាងសង់ផ្លូវជាតិ៧១C នេះ ត្រូវបានក្រុមហ៊ុន សៀងហៃយកទៅសិក្សាក្នុងបើកការដ្ឋានសាងសង់ ហើយវាក៏ជា គម្រោងមួយស្ថិតនៅក្នុងគម្រោងអាទិភាពចុងក្រោយក្នុងចំណោមគម្រោងផ្លូវផ្សេងៗទៀត ដែលបានដាក់ចេញដោយក្រសួងផងសាធារណការ និងដឹកជញ្ជូន។

គម្រោងសាងសង់ផ្លូវជាតិលេខ៧១C មានប្រវែងសរុប ១១៤,៦៨ គីឡូម៉ែត្រ ដោយបានតភ្ជាប់ចេញពីផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ហើយឆ្លងកាត់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ការសិក្សារួចរាល់ហើយ ដូច្នេះនៅដំណាចឆ្នាំ២០១៩នេះ ក្រុមហ៊ុន សៀងហៃគ្រុបនឹងបើករដា្ឋនសាងសង់។ បើតាមការឱ្យដឹងពី លោក លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងដឹកជញ្ជូន និងបានបញ្ជាក់ថា «ផ្លូវនេះត្រូវចំណាយពេល ជាង ៣ឆ្នាំ និងចំណាយទឹកប្រាក់ជាង ១០០លានដុល្លារ»។

នៅក្នុងគម្រោងនៃការសាងសង់ផ្លូវជាតិ៧១C នឹងត្រូវស្ថាបនាទ្រូងផ្លូវទំហំ ១២ម៉ែត្រ។ ចំណែកឯ ផ្លូវបំបែកចូលភូមិ ឃុំនឹងត្រូវធ្វើទំហំ៩ម៉ែត្រ។ បើតាមការឱ្យដឹងពីមន្រ្តីដឹកជញ្ជូន ខេត្តត្បូងឃ្មុំ និងបានបន្តថា ទីតាំងគោលនៃផ្លូវដែលត្រូវបំបែកចេញពីផ្សារចំការលើខេត្តកំពង់ចាម នឹងត្រូវមកបញ្ចប់នៅតំបន់សាលាខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិត្រពាំងជូរ ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ និងមានផ្លូវខ្នែងមួយខ្សែទៀតឆ្ពោះទៅតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ផ្លូវជាតិលេខ៧១C ដែលមានប្រវែងជាង ១០០គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ គ្រោងនឹងបើកការដ្ឋានសាងសង់នៅដំណាច់ឆ្នាំ២០១៩នេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់។

ផ្លូវនេះ មានប្រវែងសរុបចំនួន១១០គីឡូម៉ែត្រ បែកចេញពីផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងស្ពានស្ទឹងត្រង់ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ជាការបន្តរបស់លោក ស៊ុន ចាន់ថុល និងបានបន្តទៀតថាគម្រោងសាងសង់ផ្លូវនេះ ត្រូវបានសិក្សាដោយក្រុមហ៊ុនសៀងហៃ ត្រង់ចំណុច ដែលទទួលរងដោយគ្រោះទឹកជំនន់ ដើម្បីរកដំណោះស្រាយសមស្របសំដៅធានាគម្រោងសាងសង់ផ្លូវជាតិលេខ៧១C តភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ បើកការដ្ឋាននៅដំណាចឆ្នាំ២០១៩នេះ ឱ្យបានគុណភាពខ្ពស់។

លោក បានបញ្ជាក់ថា «ឆ្នាំនេះ អាចនឹងមានគម្រោង២ ដែលបើកការដ្ឋាន គឺគម្រោងផ្លូវ៧១Cនេះ និងគម្រោងផ្លូវលេខ១០ ពីសំឡូត ចុះទៅវាលវែង និងឆ្ពោះទៅខេត្តកោះកុង ហើយកិច្ចព្រមព្រៀងសាងសង់គម្រោងទាំង២នេះ បានចុះហត្ថលេខារួចហើយ នៅឡើយតែប្រាក់កម្ចីធ្វើផ្លូវទាំង២នេះ នៅមិនទាន់បានចុះហត្ថលេខានោះទេ»៕ ដោយ៖ឌីណា