Register Already an agent ? Login

ក្រសួងសេដ្ឋកិច្ច ដាស់តឿន ពលរដ្ឋ ឲ្យពិចារណាត្រឹមត្រូវ មុនទិញអចលនទ្រព្យ


Sat, 11 May 2019

ភ្នំពេញ៖ បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ មានការពេញនិយមទិញផ្ទះ និងទិញគម្រោង ពុះដីឡូត៍លក់ ទាំងការបង់រំលស់ និងទាំងការបង់ប្រាក់ ផ្ដាច់ទាំងអស់ ដែលចំណុចទាំងអស់នេះ ក៏មានបញ្ហាមួយចំនួន កើតឡើងផងដែរ ដោយសារមិនចង់ឃើញបញ្ហាដដែលៗកើតមានឡើង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាស់តឿនក៏ដូចជាក្រើន រំលឹកឲ្យពលរដ្ឋខ្មែរ ប្រុងប្រយ័ត្ន និងពិចារណាឲ្យបានម៉ត់ចត់មុននឹងទិញ។

ចំណុចដែលក្រសួង បានប្រកាសសម្រាប់ការទិញដីឡូត៍ រួមមាន៖ ឈ្មោះម្ចាស់អចលនទ្រព្យ ក្នុងវិញ្ញាបនប័ត្រសម្គាល់អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍន៍គម្រោង ពុះដីឡូត៍លក់ ឬជារបស់អ្នកផ្សេង) ,វិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនទ្រព្យ (មានជាប់បន្ទុកឬអត់) ,លិខិតអនុញ្ញាតអភិវឌ្ឍន៍ ដែលចេញដោយអាជ្ញាធរ ឬអង្គភាព មានសមត្ថកិច្ច ,ឯកសារបង់ពន្ធអចលនវត្ថុ ,ប័ណ្ណបំបែកក្បាលដី ,ខ្លឹមសារលម្អិត នៃកិច្ចសន្យាលក់-ទិញ។ 

ចំណែកការទិញលំនៅឋានវិញ រួមមាន ៖ លិខិតអនុញ្ញាត សាងសង់ (ចេញដោយក្រសួងដែនដី ឬសាលារាជធានី-ខេត្ត) ,វិញ្ញាបនប័ត្រសម្គាល់ ម្ចាស់អចលនទ្រព្យ (មានជាប់បន្ទុកឬអត់) ,អាជ្ញាប័ណ្ណអភិវឌ្ឍន៍ លំនៅឋាន (ចេញដោយក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ,ឯកសារបង់ពន្ធអចលនវត្ថុ ,ប័ណ្ណបំបែកក្បាលដី ,ខ្លឹមសារលម្អិតនៃកិច្ចសន្យា លក់-ទិញ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ចេញផ្សាយជាសាធារណៈ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ៕ 

ប្រភព : www.dap-news.com