Register Already an agent ? Login

អស្ចារ្យ! មជ្ឈមណ្ឌលកម្សាន្តធំ ព្រីនស៍ ម៉ាណ័រនៅខេត្តកណ្តាល បើកដំណើរការហើយ

មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ ដំណាក់កាលទី១ មានការបើកដំណើរការហើយ ដែលមាននូវឧទ្យានធំៗចំនួន៥ ដូចជា សួនកម្សាន្តកុមារ ឧទ្យានលំហែកម្សាន្ត ឧទ្យានសុខភាព ឧទ្យានកីឡា និងឧទ្យានវីរជន។ 

សព្វថ្ងៃមជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ ដំណាក់កាលទីមួយបានបើកដំណើរការដោយជោគជ័យ។ ដំណាក់កាលទី២ នៃមជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ នឹងមានបង្កើតនូវឧទ្យានអេកូឡូស៊ីនិងវិទ្យាសាស្រ្តកសិកម្ម ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មប្រណិត។ នៅក្នុងដំណាក់កាលទី៣ គម្រោងឧទ្យានកម្សាន្តលើទឹក និង “ចក្ខុនៃភ្នំពេញ” ដែលជាកន្រ្តកវិល មានកម្ពស់ ៨៨ ម៉ែត្រ នឹងត្រូវបើកដំណើរការ។

មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

គួរជម្រាបថា ត្រឹមរយៈ៤ឆ្នាំប៉ុណ្ណោះ ដែលក្រុមហ៊ុនខ្នាតយក្សរបស់ចិន ព្រីនស៍ រៀលអ៊ីស្ទេត បានពង្រីកក្រុមហ៊ុន បុត្រសម្ពន្ធ័របស់ខ្លួនរហូត ៣០ក្រុមហ៊ុននៅកម្ពុជានិងបានពង្រីកទំហំវិនិយោគកើនដល់៤ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៩នេះ។

ប្រភព : Bee