Register Already an agent ? Login

តោះទៅស្គាល់ឈ្មោះសង្កាត់ទាំង ១០៥ ក្នុងខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ចែកចេញជាខណ្ឌចំនួន ១៤ ដែលមានសង្កាត់ចំនួន ១០៥ ។ សង្កាត់ទាំង ១០៥ ក្នុងខណ្ឌទាំង ១៤ របស់រាជធានីភ្នំពេញ រួមមានដូចខាងក្រោម៖

១. ខណ្ឌ ចំការមន ចែកចេញជា ៥ សង្កាត់ ៖ សង្កាត់ទន្លេបាសាក់, សង្កាត់ទួលទំពូងទី ១, សង្កាត់ទួលទំពូងទី ២, សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ។

២. ខណ្ឌ ដូនពេញ ចែកចេញជា ១១ សង្កាត់ ៖ សង្កាត់ផ្សារថ្មីទី ១, សង្កាត់ផ្សារថ្មីទី ២, សង្កាត់ផ្សារថ្មីទី ៣, សង្កាត់បឹងរាំង, សង្កាត់ផ្សារកណ្ដាលទី១, សង្កាត់ផ្សារកណ្ដាលទី២, សង្កាត់ចតុមុខ, សង្កាត់ជ័យជំនះ, សង្កាត់ផ្សារចាស់, សង្កាត់ស្រះចក និងសង្កាត់វត្ដភ្នំ។

៣. ខណ្ឌ ៧មករា ចែកចេញជា ៨ សង្កាត់ ៖ សង្កាត់អូរឫស្សីទី ១, សង្កាត់អូរឫស្សីទី ២, សង្កាត់អូរឫស្សីទី ៣, សង្កាត់អូរឫស្សីទី ៤, សង្កាត់មនោរម្យ, សង្កាត់មិត្ដភាព, សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត។

៤. ខណ្ឌ ទួលគោក ចែកចេញជា ១០ សង្កាត់ ៖ សង្កាត់ផ្សារដេប៉ូទី ១, សង្កាត់ផ្សារដេប៉ូទី ២, សង្កាត់ផ្សារដេប៉ូទី ៣, សង្កាត់ទឹកល្អក់ទី ១, សង្កាត់ទឹកល្អក់ទី ២, សង្កាត់ទឹកល្អក់ទី ៣, សង្កាត់បឹងកក់ទី ១, សង្កាត់បឹងកក់ទី ២, សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង។

៥. ខណ្ឌ ដង្កោ ចែកចេញជា ១២ សង្កាត់ ៖ សង្កាត់ដង្កោ, សង្កាត់ពងទឹក, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ក្រាំងពង្រ, សង្កាត់សាក់សំពៅ, សង្កាត់ជើងឯក, សង្កាត់គងនយ, សង្កាត់ព្រែកកំពឹស, សង្កាត់រលួស, សង្កាត់ស្ពានថ្ម និងសង្កាត់ទៀន។

៦. ខណ្ឌ មានជ័យ ចែកចេញជា ៧ សង្កាត់ ៖ សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម, សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣, សង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២។

៧. ខណ្ឌ ឫស្សីកែវ ចែកចេញជា ៧ សង្កាត់ ៖ សង្កាត់ស្វាយប៉ាក, សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, សង្កាត់ច្រាំងចំរេះទី ១, សង្កាត់ច្រាំងចំរេះទី ២, សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២។

៨. ខណ្ឌ សែនសុខ ចែកចេញជា ៦ សង្កាត់ ៖ សង្កាត់ភ្នំពេញថ្មី, សង្កាត់ទឹកថ្លា, សង្កាត់ឃ្មួញ, សង្កាត់ក្រាំងធ្នង់, សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង។

៩. ខណ្ឌ ពោធិ៍សែនជ័យ ចែកចេញជា ៧ សង្កាត់ ៖ សង្កាត់ត្រពាំងក្រសាំង, សង្កាត់សំរោងក្រោម, សង្កាត់ចោមចៅទី១, សង្កាត់ចោមចៅទី២, សង្កាត់ចោមចៅទី៣, សង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២។ 

១០. ខណ្ឌ ច្បារអំពៅ ចែកចេញជា ៨ សង្កាត់ ៖ សង្កាត់ច្បារអំពៅទី ១, សង្កាត់ច្បារអំពៅទី ២, សង្កាត់និរោធ, សង្កាត់ព្រែកប្រា, សង្កាត់វាលស្បូវ, សង្កាត់ព្រែកឯង, សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី។

១១. ខណ្ឌ ជ្រោយចង្វារ ចែកចេញជា ៥ សង្កាត់ ៖ សង្កាត់ជ្រោយចង្វារ, សង្កាត់ព្រែកលៀប, សង្កាត់ព្រែកតាសេក, សង្កាត់កោះដាច់ និងសង្កាត់បាក់ខែង។

១២. ខណ្ឌ ព្រែកព្នៅ ចែកចេញជា ៥ សង្កាត់ ៖ សង្កាត់ព្រែកព្នៅ, សង្កាត់ពញាពន់, សង្កាត់សំរោង, សង្កាត់គោករកា និងសង្កាត់ពន្សាំង។

១៣. ខណ្ឌ បឹងកេងកង (ទើបបង្កើតថ្មី) ចែកចេញជា ៧ សង្កាត់ ៖ សង្កាត់បឹងកេងកេង១, សង្កាត់បឹងកេងកេង២, សង្កាត់បឹងកេងកេង៣, សង្កាត់អូរឡាំពិក, សង្កាត់ទំនប់ទឹក, សង្កាត់ទួលស្វាយព្រៃ១ និងសង្កាត់ទួលស្វាយព្រៃ២។

១៤. ខណ្ឌ កំបូល (ទើបបង្កើតថ្មី) ចែកចេញជា ៧ សង្កាត់ ៖ សង្កាត់កំបូល, សង្កាត់កន្ទោក, សង្កាត់ឱឡោក, សង្កាត់ស្នោរ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង។ 

ប្រភព : Bee