Register Already an agent ? Login

៣សំណួរត្រូវសួរខ្លួនឯង មុនសម្រេចចិត្ត បង់រំលស់ផ្ទះជាមួយធនាគារ

ការបង់ រំលស់ឥឡូវនេះមិនសូវមានលក្ខណះស៊ាំញ៉ាំដូចជាពីមុនពិតមែនក៏ដោយ ប៉ុន្តែមុននឹងសម្រេចចិត្តចាប់យកជម្រើសនេះមកប្រើប្រាស់ដើម្បីបង់ប្រាក់ អ្នកគួរពិចារណា និងសួរខ្លួនឯងសំនួរទាំងបួនខាងក្រោមនេះជាមុនសិន។

១. តើអ្នកកំពុងមានបំណុលអ្វីផ្សេងរឺក៏អត់?

ថ្វីត្បិតតែការបង់រំលស់មិនសូវតម្រូវឱ្យអ្នកបង់ច្រើននៅក្នុងមួយខែៗក៏ពិតមែន ប៉ុន្តែប្រសិនជាអ្នកកំពុងមានបំណុលផ្សេងៗទៀតនៅក្នុងដៃ មិនថាតិចរឺក៏ច្រើន អ្នកត្រូវពិចារណាឱ្យបបានច្បាស់លាស់មុនពេលសម្រេចចិត្តបូកបំណុលបន្ថែមទៀត។ 

២. តើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ការបង់ប្រាក់លើកទីមួយរឺនៅ?

ជាទូទៅសម្រាប់កម្ចីទិញលំនៅដ្ឋាន បើទោះបីជាអ្នកមានសមត្ថភាពអាចបង់រំលស់មែនពិត ប៉ុន្តែអ្វីដែលសំខាន់បំផុតមុនគេគឺថាតើអ្នកមានសមត្ថភាពដើម្បីបង់ប្រាក់លើកទីមួយរឺអត់។ ភាគច្រើននៃគម្រោងលំនៅដ្ឋានតម្រូវឱ្យអតិថិជនខ្លួនមានប្រាក់បង់យ៉ាងហោចណាស់៣០%នៃតម្លៃផ្ទះសិន មុននឹងពួកគេអាចចាប់ផ្តើមបង់រំលស់៧០%ដែលនៅសល់នោះ។ 

ដូច្នេះហើយមុនពេលដែលអ្នកសម្រេចថាខ្លួននឹងបង់រំលស់រឺក៏អត់ អ្នកត្រូវឆែកមើលពត៌មានឱ្យបានសព្វគ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងស្នើសុំកម្ចីយកមក ជៀសវាងការខាតបង់ទៅលើការប្រាក់ រឺចំនាយផ្សេងៗដែលមិនចាំបាច់ជាដើម។

៣. តើគ្រឹះស្ថានហិរញ្ញវត្ថុដែលអ្នកប្រុងនឹងស្នើកម្ចីគឺជាជម្រើសល្អបំផុតរឺនៅ?

សព្វថ្ងៃនេះគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនមានតាំងពីធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើមសុទ្ធតែមានការប្រកួតប្រជែងគ្នាយ៉ាងច្រើន ទៅលើលក្ខខណ្ឌកម្ចី លក្ខខណ្ឌនៃការបង់ប្រាក់ ក៏ដូចជាអត្រាការប្រាក់ជាដើម។ ដូច្នេះមុនពេលដែលសម្រេចចិត្តស្នើកម្ចីពីគ្រឹះស្ថានណាមួយ អ្នកត្រូវសម្លឹងមើលគ្រឹះស្ថានឱ្យបានមួយចំនួនជាមុនសិនដើម្បីសិក្សាពីភាពខុសគ្នាមុននឹងសម្រចចិត្ត ព្រោះវាអាចនឹងជួយឱ្យអ្នករកឃើញជម្រើសល្អបំផុតក្នុងចំនោមជម្រើសជាច្រើនដែលមាននៅលើទីផ្សារ៕ 

ប្រភព : Bee