Register Already an agent ? Login

តោះមក ស្វែងយល់ពីដីធ្លីនិងសិទ្ធកាន់កាប់ដីធ្លីនៅកម្ពុជាដែលអ្នកវិនិយោគគួរ ដឹង


Wed, 10 Apr 2019

ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា ហើយសម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។

អ្វីដែលពិសេសនោះ យោងតាមសារព័ត៌មាន AKP បានឲ្យដឹងពីការបែងចែកកម្មសិទ្ធិដីជាបីប្រភេទធំៗដែលយើងត្រូវដឹង៖

• កម្មសិទ្ធិរដ្ឋ ចែកចេញជាពីរអនុប្រភេទគឺ៖កម្មសិទ្ធិសាធារណៈរបស់រដ្ឋ មានតម្លៃជាប្រយោជន៍សាធារណៈ រួមមានបឹង ភ្នំ ផែ អាកាសយានដ្ឋាន ផ្លូវ សួនច្បារសាធារណៈ សាលារៀន មន្ទីរពេទ្យ តំបន់ការពារ ស្ថានីយ៍ប្រវត្តិសាស្ត្រ និងកម្មសិទ្ធិជាផ្លូវការរបស់ព្រះរាជវង្សានុវង្ស។ដីសាធារណៈរបស់រដ្ឋ មិនអាចទិញដូរ ឬធ្វើសម្បទានដីសេដ្ឋកិច្ច នោះទ ទោះជាកម្មសិទ្ធិទាំងនោះអាចចុះកិច្ចសន្យាជួលបានរហូតដល់១៥ឆ្នាំក៏ដោ។

• កម្មសិទ្ធិឯកជនរបស់រដ្ឋ ពុំមានតម្លៃជាប្រយោជន៍សាធារណៈដូចបានបរិយាយនៅចំណុចខាងលើឡើយ។កម្មសិទ្ធិនេះអាច លក់ដូរនិងជួល សម្រាប់ពាណិជ្ជកម្មកសិឧស្សាហកម្មខ្នាតធំបាន ដោយរាប់ទាំងការជួលរយៈពេលវែង និងសម្បទានដី ផងដែរ។

• កម្មសិទ្ធិសមូហភាព ចែកចេញជាពីរអនុប្រភេទគឺ៖កម្មសិទ្ធិវត្តអារាមព្រះពុទ្ធសាសនា៖ ដី និងសំណង់នៅក្នុង និងក្រៅបរិវេណវត្តអារាមព្រះពុទ្ធសាសនា។ 

កម្មសិទ្ធិសហគមជនជាតិដើមភាគតិច៖ កម្មសិទ្ធិប្រភេទនេះត្រូវបានប្រើប្រាស់សម្រាប់ ការតាំងទីលំនៅ និងការធ្វើកសិកម្មបែបប្រពៃណីដោយសហគមជនជាតិដើមភាគតិច។

គួរជម្រាបផងដែរថា អសន្តិសុខនៃការកាន់កាប់ដីធ្លីត្រូវបានផ្សារភ្ជាប់ទៅនឹងជម្លោះនៅលើកម្មសិទ្ធិ ហើយគ្រួសារដែលមានចំណូលទាបជាច្រើនរស់នៅលើដីដែលមិនមានការកត់ត្រាកម្មសិទ្ធិកាន់កាប់នៅក្នុងប្រព័ន្ធចុះបញ្ជីដីថ្នាក់ជាតិនោះទេ។

ប្រភព : Bee