Register Already an agent ? Login

ធ្វើដំណើរទៅស្រុក មិនបាច់អស់លុយ! ឡាន១២០គ្រឿង នឹងដាក់ឲ្យជិះឥតគិតថ្លៃក្នុងរដូវចូលឆ្នាំ

ដើម្បីជួយសម្រួលដល់ការចំណាយថ្លៃធ្វើដំណើរទៅស្រុកកំណើត របស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានខិតជិតមកដល់នៅពេលឆាប់ៗខាងមុខនេះ សាលារាជធានីភ្នំពេញបានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈចំនួន១២០ គ្រឿង សម្រាប់ដឹកជញ្ជូន ប្រជាពលរដ្ឋពីភ្នំពេញទៅតាមបណ្តាខេត្តនានា។

ការសម្រេចបញ្ចេញរថយន្តក្រុង ១២០គ្រឿងនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ប្រកាសជូនជនរួមជាតិនៅទូទាំងប្រទេស នាថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។ 

រថយន្តក្រុងសាធារណៈចំនួន ១២០គឿងខាងលើនេះ នឹងធ្វើការដឹកជញ្ជូនដោយឥតគិតថ្លៃរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃ១៨ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ៕ 

ប្រភព : Bee