Register Already an agent ? Login

ត្រឹមតែ៣ខែ ពន្ធដារកម្ពុជា រកចំណូលពន្ធបាន ១,៦៨ ពាន់លាន ដុល្លារ

ត្រឹមរយៈពេល ៣ខែ ក្នុងឆ្នាំ ២០១៩នេះ កម្ពុជាបានប្រមូលចំណូលពីពន្ធដារ និងពន្ធគយបានប្រមាណ ១,៦៨ ពាន់លានដុល្លារ ។ នេះបើយោងតាមការឲ្យដឹងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ 

សម្តេច ហ៊ុន សែន បានមានប្រសានស៍ទៀតថា ប្រាក់ចំណូលពីអគ្គនាយកដ្ឋានគយ គិតចាប់ពីខែមករា ដល់ថ្ងៃទី ២៩ ខែមីនា មានចំនួន ៦៦៨ លានដុល្លារ ខណៈប្រាក់ ចំណូលពីអគ្គនាយកដ្ឋានពន្ធដារមានប្រមាណ ៤០០ លានដុល្លារ។ 

កំណើនប្រាក់ចំណូលនេះនឹងជួយជាប្រភពសំខាន់សម្រាប់ការសន្សំ និងត្រៀមដើម្បីអនុវត្តគម្រោងជាច្រើនដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយដៃគូអន្តរជាតិ ដោយសារថា មានគម្រោងជាច្រើនដែលដៃគូអភិវឌ្ឍន៍ត្រូវឲ្យមានការចូលរួមជាកញ្ចាប់ថវិកាបដិភាគពីរដ្ឋាភិបាល។

សម្តេចបានបញ្ជាក់ថា បើគ្មានប្រាក់សន្សំទេ សូម្បីតែគម្រោងជំនួយបរទេស ឬ ហិរញ្ញប្បទានបរទេសមក ក៏យើងអនុវត្តអត់បានទេ។ គ្រាន់តែការចុះហត្ថលេខា ៣ ខែនេះ ស្ទើរតែជិត ១០០ លានដុល្លារបាត់ទៅហើយដែល[រដ្ឋាភិបាល] ត្រូវត្រៀមសម្រាប់ជាថវិកាបដិភាគ ខណៈគម្រោងខ្លះ គេតម្រូវឲ្យយើងចេញបដិភាគដល់ទៅ ២០ ភាគរយ ឬ ៣០ ភាគរយឯណោះ។

ប្រភព : Bee