Register Already an agent ? Login

ខណ្ឌ២នៅភ្នំពេញ ដែលកំពុងមមារញឹកខ្លាំងក្នុងវិស័យអចលនទ្រព្យ

ក្រុងភ្នំពេញកំពុងតែមានការវិវត្តយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យដែលមានវិនិយោគិនបរទេសនិងក្នុងស្រុកជាច្រើនបានមើលឃើញពីសក្កានុពលខណ្ឌសំខាន់នៅក្រុងភ្នំពេញហើយបង្កើតជាគម្រោងសាងសង់អគារខ្ពស់ អគារពាណិជ្ជកម្ម ផ្សារទំនើបជាច្រើនដែលបានផ្លាស់ប្តូរមុខមាត់ក្រុងភ្នំពេញឲ្យពោរពេញទៅដោយសំណង់អគារប្រណិតជាច្រើនលេចរូបរាងឡើងមក។ ក្នុងនោះខណ្ឌចំនួនពីរនៅភ្នំពេញ ដែលកំពុងមមារញឹកខ្លាំងក្នុងវិស័យអចលនទ្រព្យគឺ

១. ខណ្ឌដង្កោ

ដង្កោជាតំបន់ជាយក្រុងដ៏ធំបំផុតមួយរបស់ទីក្រុង ដែលបាន គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ១៩៧,៨៩ គីឡូម៉ែត្រក្រឡា ហើយស្ថិតនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ។

ក្នុងឆ្នាំ២០១៨ សក្តានុពលនៃខណ្ឌដង្កោគឺស្រដៀងគ្នាទៅនឹងខណ្ឌពោធិ៍សែនជ័យ ដោយសារតែតម្លៃ ដីទាប លំនៅដ្ឋានមានតម្លៃសមរម្យ និងជាបណ្តុំនៃរោងចក្រឧស្សាហកម្ម ដែលបានជម្រុញឲ្យពលរដ្ឋផ្លាស់ប្តូរមករស់នៅក្នុងតំបន់នេះកាន់តែច្រើន។

បច្ចុប្បន្ននេះគម្រោងជាច្រើននៅក្នុងខណ្ឌដង្កោបានអូសទាញឲ្យតម្លៃអចលនទ្រព្យមានការកើនឡើងដូចជា៖

-សាលាអន្តរជាតិភ្នំពេញ (ISPP) ស្ថិតនៅតាមបណ្តោយផ្លូវ ហ៊ុន នាង ដោយបានបញ្ចប់ការសាងសង់ជាស្ថាពរតាំងពីឆ្នាំ ២០១៤ ដែលជាគម្រោងអភិវឌ្ឍវិស័យអប់រំ។

- អគារតាំងបង្ហាញរថយន្ត Mercedes Benz Cambodia ស្ថិតនៅតាមបណ្តោយផ្លូវសម្តេច ហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រ ដែលបញ្ចប់ការសាងសង់ជាស្ថាពរតាំងពីឆ្នាំ ២០១៦ និងជាប្រភេទអគារពាណិជ្ជកម្ម។

- បុរី ប៉េង ហួត The Star Natural ស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១ ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរតាំងពីឆ្នាំ ២០១៧ ជាប្រភេទលំនៅដ្ឋានបែប (Low-Rise Residential)។ 

២.ខណ្ឌសែនសុខ

ខណ្ឌសែនសុខ ដែលស្ថិតនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ កំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិន ជាមួយនិងគម្រោងជាច្រើនដែលកំពុងតែលេចរូបរាងជាបណ្តើរៗ។គម្រោងទាំងអស់មានដូចជា៖

ផ្សារទំនើបអ៊ីអនម៉លទី២៖គ្រប់ដណ្ដប់លើទំហំផ្ទៃដីសរុបប្រមាណ១៥១,០០០ម៉ែត្រការ៉េ ខណៈដែលគម្រោងទី១មានទំហំត្រឹមតែ៦៨,០០០ ម៉ែត្រ ការ៉េ ដែលនិងហុចផលប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យអចលនទ្រព្យ នៅតំបន់នោះ ដែលមានទីតាំងស្ថិតនៅ គម្រោងទីក្រុងពោងពាយ ( Pong Peay City) ខណ្ឌទួលគោក ជាយនៃទីក្រុងភ្នំពេញ។

-  និងមានផ្សារបោះដុំ និងលក់រាយ (ផ្សារម៉ាក្រូ) គម្រោងសាងសង់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សែនសុខ និងគម្រោងប្រភេទផ្ទះអាជីវកម្ម (Shop House) ដែលមានតម្លៃខ្ទង់សែនដុល្លារក្នុងមួយល្វែងជាដើម។ 

ប្រភព : Bee