Register Already an agent ? Login

ដើមទុនដំបូងរបស់អ្នកវិនិយោគអចលនទ្រព្យ មិនមែនលុយតែជាខ្លួនឯង

ការវិនិយោគលើវិស័យអចលនទ្រព្យ មានការប្រែប្រួលរហ័សមិនទៀងទាត់ និងមានហានិភ័យខ្ពស់ បើអ្នកមានព័ត៌មានក្នុងដៃស្ទើរឬមិនគ្រប់គ្រាន់ នោះអ្នកអាចនឹងជួបគ្រោះធំជាពុំខាន។

ដើមទុនដំបូងក្នុងការវិនិយោគក្នុងវិស័យនេះ ទាមទារឲ្យអ្នកត្រូវមានមុនគេនោះគឺ ការវិនិយោគលើខ្លួនឯងមិនមែនជាលុយនោះទេ។ គ្មានអ្នកណាម្នាក់ចេះគ្រប់រឿង ឬល្អឥតខ្ចោះចេះដឹងបានគ្រប់យ៉ាងនោះឡើយ ប៉ុន្តែអ្វីដែលសំខាន់ហើយវាពិតជាសំខាន់ខ្លាំងនោះគឺ អ្នកត្រូវអភិវឌ្ឍន៍ខ្លួនឯងឲ្យរីកចម្រើនតាមដែលអាចធ្វើទៅបាន ហើយចេះបង្កើតឱកាសដល់ខ្លួនឯងឲ្យបានច្រើនបំផុត។ 

វាមិនមែនជាបញ្ហានោះទេ ទោះបីអ្នកគ្មានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យ ឬក៏មានចំណេះដឹងផ្នែកនេះខ្លះៗហើយក៏ដោយ ប៉ុន្តែបញ្ហាសំខាន់ដើម្បីកាត់បន្ថយហានិភ័យឲ្យនៅកម្រិតទាបបំផុត អ្នកត្រូវតែវិនិយោគលើចំណេះដឹង និងរៀនសូត្រជាប់ជាប្រចាំ។

ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីអភិវឌ្ឍចំណេះរបស់អ្នកក្នុងវិស័យផ្នែកមួយនេះ មានវិធីជាច្រើនក្នុងការទទួលបានចំណេះដឹងទាំងនោះ មានដូចជា ការអានសៀវភៅឲ្យបានច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ ការចូលរួមសិក្ខាសាលាទាក់ទងនឹងអចលនទ្រព្យ ការប្រឹក្សាសុំមតិយោបល់ពីអ្នកជំនាញអចលនទ្រព្យ និងតាមរយៈការធ្វើសកម្មភាពផ្សេងៗទៀតដែលទាក់ទងនឹងវិស័យមួយនេះឲ្យបានច្រើន។ 

ចំណែកឯ រឿងលុយ ក្នុងការវិនិយោគជារឿងបន្ទាប់ ពីការអភិវឌ្ឍសមត្ថភាពខ្លួនឯងប៉ុណ្ណោះ។ ដូចនេះកុំយកលុយដាក់មុខ ដែលធ្វើឲ្យយើង កើតជាគំនិតសុញក្នុងការវិនិយោគឲ្យសោះ។

ប្រភព : Bee