Register Already an agent ? Login

ហេតុអ្វីកោះកុងសម្រេចចិត្តទិញទឹកសាបពីប្រទេសថៃ ?

នៅថ្ងៃទី១៣ ខែមីនា នៅក្នុងឱកាសជួបសំណេះសំណាលជាមួយកូនក្មួយកម្មករកម្មការិនី នៅខេត្តកោះកុង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនលោកឧកញ៉ាលី យ៉ុងផាត់ តបណ្តាញទឹកពីប្រទេសថៃមកផ្គត់ផ្គង់ខេត្តកោះកុង កំពុងតែខ្វះខាតទឹកប្រើប្រាស់។ 

សម្តេចតេជោ បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន លីយ៉ុងផាត់ ទទួលការសាងសង់កន្លែងស្តុកទឹក តបណ្តាញទឹក ក្នុងរយៈពេលវែង ដើម្បីយកទឹកពីខេត្តត្រាតនៃ ប្រទេសថៃ មកផ្គត់ផ្គង់ប្រជាពលរដ្ឋខេត្តកោះកុង ដែលបច្ចុប្បន្ននេះ ខេត្តកោះកុងគឺទឹកអាចផ្គត់ផ្គង់បានត្រឹមកម្រិតណាមួយប៉ុណ្ណោះ ឬអាចបានត្រឹមតែ១ខែប៉ុណ្ណោះ ទម្រាំមានភ្លៀងធ្លាក់។ 

សម្តេចតេជោ ហ៊ុន សែន បានមានប្រាសាន៍ថា បញ្ហាប្រឈមរបស់ខេត្តកោះកុងពេលបច្ចុប្បន្ននេះ គឺការខ្វះខាតទឹកសាបសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដូចនេះមានតែយកទឹកពីប្រទេសថៃ ដើម្បីប្រើប្រាស់ ខណៈបច្ចុប្បន្ន ខេត្តកោះកុងគឺទឹកអាចផ្គត់ផ្គង់បានត្រឹមកម្រិតណាមួយប៉ុណ្ណោះ ឬអាចបានត្រឹមតែ១ខែប៉ុណ្ណោះ ទម្រាំមានភ្លៀងធ្លាក់។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើនិងបញ្ជាក់ដល់ក្រុមហ៊ុន លីយ៉ុងផាត់ និងអាជ្ញាធរខេត្ត ត្រូវខិតខំរៀបចំតបណ្តាញទឹកសាបឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងអត់ទឹកប្រើប្រាស់។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តត្រាត នៃប្រទេសថៃដែលកន្លងមកបានជួយរៀបចំផ្គត់ផ្គង់តបណ្តាញទឹក និងផ្តល់ទឹកមកដល់ខេត្តកោះកុងនៃប្រទេសកម្ពុជា។ 

ប្រភព : Bee