Register Already an agent ? Login

អភិបាលខេត្ត​កំពត​៖​ ​អ្នក​វិនិយោគ​ចម្រុះ​ជាតិសាសន៍​មក​សិក្សា​លទ្ធភាព​វិនិយោគ​ក្នុង​ខេត្តកំពត​


Wed, 06 Mar 2019

​កំពត​៖​ ​តាមរយៈ​លំហូរ​ចូល​នៃ​អ្នក​វិនិយោគ​ចម្រុះ​ជាតិសាសន៍​ក្នុង​ឆ្នាំនេះ​ ​នឹង​ធ្វើ​ឱ្យ​ខេត្តកំពត​រីកចម្រើន​យ៉ាង​ ​គំហុក​ចាប់ពី​ឆ្នាំ២០២០​ ​ខាងមុខ​។​ ​សមិទ្ធផល​ដែល​ផ្តើម​លេចធ្លោ​គឺ​សំណង់​អគារ​តូច​ធំ​ព្រោះ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ដំណើរការ​គ្រប់​វិស័យ​។​ ​

​លោក​ ​ជាវ​ ​តាយ​ ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍​ថា​ ​ថ្មី​ៗ​នេះ​មាន​អ្នកវិនិយោគទុន​ចម្រុះ​ជាតិសាសន៍​ ​ដូចជា​ ​កូរ៉េ​ ​ចិន​ ​ជប៉ុន​ ​ថៃ​បាន​ចូល​មក​ពិភាក្សា​ដើម្បី​ចាប់ដៃ​រកស៊ី​ ​និង​ចូលរួម​អភិវឌ្ឍ​។​ ​ជា​ការ​រំពឹង​ទុក​ ​ចាប់ពី​ឆ្នាំ២០២០​ ​ស្ថានភាព​ក្នុង​ខេត្តកំពត​នឹង​ប្រែប្រួល​ដ៏​គំហុក​តាមរយៈ​សំណង់​អគារ​តូច​ធំ​ដែល​ជា​តម្រូវការ​ចាំបាច់​នឹង​លេចឡើង​បន្តបន្ទាប់​សម្រាប់​ដំណើរការ​លើ​វិស័យ​នានា​។​ ​

​លោក​អភិបាលខេត្ត​បាន​បន្ត​ថា​ ​បច្ចុប្បន្ន​ការសាងសង់​អគារ​ផ្ទះល្វែង​របស់​ប្រជាពលរដ្ឋ​កំពុង​កើតមាន​យ៉ាង​រស់រវើក​ ​ពិសេស​ក្នុង​ក្រុង​កំពត​។​ ​ជាមួយ​សកម្មភាព​ទាំងនោះ​ក៏​មាន​ភាព​អនាធិបតេយ្យ​កើតឡើង​ ​ដោយ​សំណង់​ខ្លះ​បាន​បំពាន​លើ​ដី​ចំណី​ព្រែក​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។​ ​ត្រង់​ចំណុច​នេះ​មិន​សម្រាប់​តែ​ក្រុង​កំពត​ទេ​ ​មន្ត្រី​ជំនាញ​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​បង្ការ​ទប់ស្កាត់​ចំពោះ​ករណី​ទន្រ្ទាន​យក​ដី​ព្រែក​ ​ការ​កាយ​ភ្នំ​ជាដើម​។​

​លោក​ ​ជាវ​ ​តាយ​ ​បាន​បន្ត​ថា​ ​តាមរយៈ​អង្គសន្និបាត​នេះ​ ​សមាជិក​ ​សមាជិកា​ទាំងអស់​ត្រូវលើ​ក​យក​បញ្ហា​លើ្មស​ច្បាប់​ទាក់ទិន​ដីធ្លី​មក​ជជែក​ពិភាក្សា​ជា​ប្រធានបទ​ ​ព្រោះ​ជា​ករណី​ក្តី​គគុក​ដើម្បី​ឈាន​ទៅ​អនុវត្ត​ ​និង​គោរពច្បាប់​ទាំងអស់គ្នា​។​ ​បើ​មិនបាន​គិតគូរ​ ​និង​យក​វិធានការ​ច្បាប់​មក​អនុវត្ត​ទេ​ ​នោះ​អ្នក​រំលោភ​ ​បំពាន​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅតែ​បន្ត​ធ្វើតាម​ទំនើងចិត្ត​ដូចដែល​បាន​ប្រព្រឹត្ត​ជា​រឿយ​ៗ​កន្លងមក​។​ ​រដ្ឋបាល​ខេត្ត​ត្រូវតែ​យកចិត្ត​ទុកដាក់​លើ​ករណី​ទាំងនេះ​ដើម្បី​ថែរក្សា​នូវ​អ្វី​ដែល​ជា​របស់​រដ្ឋ​ឱ្យ​បាន​គង​វង្ស​ក្នុង​គោលបំណង​សម្រាប់​ជា​ប្រយោជន៍​ដល់​សាធារណជន​ទូទៅ​៕​

ប្រភព : www.propertyarea.asia