Register Already an agent ? Login

ដំណឹងល្អ​!​ ​ស្ពាន​យោង​ដោយ​ខ្សែកាប​ទៅ​តំបន់​ជ្រោយ​ចង្វា​រ​ចាប់ផ្តើម​សាងសង់​ហើយ​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​OCIC​ ​បាន​ចាប់ផ្តើម​សាងសង់​ស្ពាន​យោង​ដោយ​ខ្សែកាប​ ​ដែល​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥​ ​ឆ្ពោះទៅ​កាន់​ទីក្រុង​រណប​ជ្រោយចង្វា​រហើយ​។

​អគ្គនាយករង​ក្រុមហ៊ុន​ ​OCIC​ ​លោក​ ​ទូច​ ​សំណាង​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១៤​ ​កុម្ភៈ​កន្លងមក​ថា​ ​ស្ពាន​យោង​ដោយ​ខ្សែកាប​នេះ​បាន​និង​កំពុង​ចាប់ផ្តើម​សាងសង់​ហើយ​ ​ដោយ​បច្ចុប្បន្ន​ក្រុមការងារ​បាន​ ​និង​កំពុងធ្វើការ​ងារ​នេះ​ហើយ​ ​បន្ទាប់ពី​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​រួច​។​ ​ស្ពាន​នេះ​មាន​ប្រវែង​ប្រមាណ៥០០ម៉ែត្រ​ ​ដែល​មាន​ខ្សែកាប​នៅ​ចំ​កណ្តាល​ ​និង​អាច​បើករថយន្ត​បាន​ពីរ​គន្លង​សំ​រាប់​ម្ខាង​ៗ​នៃ​ស្ពាន​ ​និង​មានផ្លូវ​សំរាប់​ម៉ូតូ​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​“​ស្ពាន​នេះ​គ្រោង​ចំណាយ​ថវិកា​ ​សាងសង់៣៥លាន​ដុល្លារ​អាមេរិក​ ​ដែល​ថវិកា​នេះ​ជា​ថវិកា​របស់​រដ្ឋាភិបាល​ ​បាន​មក​ពី​ការជួល​ដី​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​ដល់​ក្រុមហ៊ុន OCIC​”​។​ ​លោក​បន្ត​ថា​ ​“​ស្ពាន​នេះ​តាម​គំរោង​នឹង​ចំណាយពេល៣ឆ្នាំ​ ​ដើម្បី​សាងសង់​បញ្ចប់​”​។​

​លោក​ ​ទូច​ ​សំណាង​ ​បាន​បន្ត​ថា​ ​ការសាងសង់​ស្ពាន​នេះ​ ​ដើម្បី​ជួយ​សម្រាល​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ ​និង​តំបន់​ជ្រោយ​ចង្វា​រ​ ​ព្រោះ​តាំងពី​ស្ពានបេតុង​បាន​សាងសង់​រួច​ ​បាន​ជួ​យស​ម្រូ​លកា​រធ្វើ​ចរាចរណ៍​មិន​ឲ្យ​កកស្ទះ​នៅ​តំបន់​ជ្រោយ​ចង្វា​របា​ន​មួយ​ចំណែក​ផង​ដែរ​។​

​ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​ ​OCIC​ ​កំពុង​សិក្សា​ ​និង​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ ​ពី​ការសាងសង់​ផ្លូវ​ក្រោម​ដី​ប្រវែង​ប្រមាណ៤០០ម៉ែត្រ​ ​ដែល​ផ្លូវ​នេះ​ស្ថិតនៅ​ពីក្រោម​ផ្លូវជាតិ​លេខ៥សព្វថ្ងៃ​នេះ​។​

លោក​ទូច​ ​សំណាង​បាន​បន្ត​ថា​ ​បើ​ការ​ដោះស្រាយ​ទាន់ពេល​វេលា​ ​ការសាងសង់​ស្ពាន​ ​និង​ផ្លូវ​ក្រោម​ដី​នេះ​អាច​បញ្ចប់​ក្នុង​ពេល​ដំណាលគ្នា​ ​ប៉ុន្តែ​បើ​ដោះស្រាយ​មិន​ចប់​ផ្លូវ​ក្រោម​ដី​នេះ​អាច​ធ្វើ​ក្នុង​ជំ​ហ៊ាន​បន្ទាប់​៕​

ប្រភព : www.propertyarea.asia