Register Already an agent ? Login

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ស្ទឹងត្រង់​ ​ក្រូច​ឆ្មារ​ ​សាងសង់​លឿន​ជាង​ផែនការ​


Mon, 11 Feb 2019

​ភ្នំពេញ​៖​ ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បាន​ឱ្យដឹង​ថា​ ​ការសាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ស្ទឹងត្រង់​ ​ក្រូច​ឆ្មារ​ ​នា​ពេលនេះ​ ​ហាក់​លឿន​ហួសពី​ផែនការ​បន្តិច​ ​។​

​លោក​បន្ត​ថា​ ​ការសាងសង់​ ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ស្ទឹងត្រង់​ ​ក្រូចឆ្មារ​ ​រហូតមកដល់​ពេលនេះ​ ​គឺ​សម្រេច​បាន​ប្រមាណ​ជា​ ​៣៣​.​ ​៣ភាគរយ​ ​ដោយសារតែ​ក្រុម​ជាង​កំពុង​សម្រុក​ធ្វើ​យ៉ាងសកម្ម​ ​បើ​តាម​ផែនការ​មកដល់ពេលនេះ​ ​វា​អាច​ត្រឹមតែ​ ​២៣ភាគរយ​ប៉ុណ្ណោះ​ ​។​ ​

លោក​បន្ត​ថា​ ​“​ជួនកាល​កាល​វា​អាច​លឿន​តែ​ដំ​បូងចឹង​ ​តែ​នៅពេល​បន្តបន្ទាប់​ទៀត​វា​យឺត​វិញ​ក៏​ថា​បាន​ដែរ​។​ ​ខ្ញុំ​មិន​ហ៊ាន​ថា​យ៉ាង​មិច​ដែរ​ ​តែ​នៅពេល​សាងសង់​ចប់​គឺ​ចប់ហើយ​ ​យ៉ាងណាក៏ដោយ​បើ​តាម​ផែនការ​ស្ពាន​នេះ​ ​គ្រោង​បញ្ចប់​នៅក្នុង​ឆ្នាំ២០២១ខាង​មុ​នេះ​”​ ​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​កម្ពុជា​ ​កាល​ថ្ងៃទី០៩​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៨នេះ​ ​បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​នូវ​ «​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ស្ទឹងត្រង់​ ​ក្រូច​ឆ្មារ​»​ នេះ​ ​ដែល​ជា​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​តភ្ជាប់​ទឹកដី​នៃ​ខេត្ត​កំពង់ចាម​ ​ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ​ ​។​ ​

​ស្ពាន​ដែល​បាន​កំពុង​សាងសង់​នេះ​គឺ​ចាប់ផ្តើម​ពី​ត្រើយ​ខាងលិច​ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​បឹង​ដែង​ ​ឃុំ​ព្រែកកក់​ ​ស្រុក​ស្ទឹងត្រង់​ ​ខេត្ត​កំពង់ចាម​ ​ឆ្លងកាត់​ទន្លេមេគង្គ​ ​ទៅ​ត្រើយ​ខាងកើត​ ​ស្ថិតនៅ​ភូមិ​ក្តុល​លើ​ ​ឃុំ​ទ្រា​ ​ស្រុក​ក្រូចឆ្មារ​ ​ខេត្ត​ត្បូងឃ្មុំ​ ​ស្ពាន​នេះ​មាន​ប្រវែង​សរុប​ ​១,១៣១ម៉ែត្រ​ ​និង​ទទឹង​ ​១៣,៥០ម៉ែត្រ​ ​ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក​។​ ​

​តាម​គម្រោង​ស្ពាន​នេះ​ ​នឹង​ត្រូវ​ចំណាយ​គ្រោង​ចំណាយ​ថវិកា​ចំនួន​ ​៥៦​,​៩៩៨​លាន​ដុល្លារ​អាមេរិក​ ​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ ​រួម​ជាមួយ​ថវិកាបដិភាគ​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​ ​និង​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​៕​

ប្រភព : www.propertyarea.asia