Register Already an agent ? Login

ចំណេះដឹង​!​ ​អ្វីទៅ​ជា​ពន្ធ​លើ​ឈ្នួល​ផ្ទះ​ ​និង​ដី​?​


Mon, 11 Feb 2019

​ភ្នំពេញ​៖​ ​ពន្ធ​លើ​ឈ្នួល​ផ្ទះ​ ​និង​ ​ដី​ត្រូវ​កំណត់​យក​លើ​ប្រាក់ឈ្នួល​ដែល​បាន​មក​ពី​ការជួល​៖​

​អាគារ​ដែល​សង់​លើ​ដី​ដូច​ជាៈ​ ​ផ្ទះ​ ​រោងចក្រ​ ​ភណ្ឌាគារ​ ​ការិយាល័យ​ ​។​ល​។​

ហត្ថូបករណ៍​ដែល​ជាប់​ជាមួយ​គ្រឹះស្ថាន​ឧស្សាហកម្ម​​ឋាបន​ភ័​ណ្ឌ​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​ដែល​នៅនឹង​មួយ​កន្លែង​ ​អា​គារ​ធំៗ​ដែល​ទុកដាក់​ធាតុ​រាវ​ ​ឬ​ ​ផលិត​ផល​ផ្សេង​ៗ​ ​ដូចជា​ ​ប្រេងឥន្ធនៈ​ ​កៅស៊ូចាក់ថ្នល់​ ​គ្រាប់ធញ្ញជាតិ​​ផ្ទះ​អណ្តែត​ទឹក​ ​កប៉ាល់​សម្រាប់​ធ្វើជា​លំនៅ​ដ្ឋាន​ ​ឬ​ ​ដើម្បី​ប្រកប​អាជីវ​កម្ម​ផ្សេង​ៗ​​ដីធ្លី​ដែល​គ្មាន​សំណង់​ ​ដោយ​រាប់បញ្ចូល​ទាំង​កន្លែង​យក​ថ្ម​ ​យក​រ៉ែ​ ​ធ្យូងថ្ម​ ​បឹង​បូរ​ ​ស្រែអំបិល​។​

ពន្ធ​នេះ​ត្រូវ​ប្រមូល​ពី​កម្មសិទ្ធិករ​ ​ឬ​ ​សិទ្ធិវន្ត​របស់​កម្មសិទ្ធិករ​​អត្រាពន្ធ​លើ​ឈ្នួល​ផ្ទះ​ ​និង​ដី​ត្រូវ​បាន​កំណត់​ស្មើនឹង​ ​១០​%​នៃ​ប្រាក់ឈ្នួល​ដុល​។​ ​ប្រាក់ឈ្នួល​ដុល​ ​គឺជា​ប្រាក់ឈ្នួល​ ​ដែល​បាន​ចុះ​កិច្ចសន្យា​ ​ឬ​បាន​ព្រមព្រៀង​ជាមួយ​អ្នកជួល​៕

ប្រភព : www.propertyarea.asia