Register Already an agent ? Login

វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​ដំណើរការ​ល្អ​បើទោះ​បីមាន​គម្រោង​មួយចំនួន​ ​បា​នព​ន្យា​ពេល​សាងសង់​


Fri, 08 Feb 2019

​ភ្នំពេញ៖​ អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​និង​អ្នកជំនាញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​បន្ត​មាន​ភាព​វិជ្ជមាន​ ​បើ​ទោះបី​មាន​គម្រោង​មួយចំនួន​ ​ត្រូវ​បា​នព​ន្យា​ពេល​សាងសង់​ក៏ដោយ​។​

​អ្នកនាង​អាន​ ​សុធី​តា​ ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុនCBRE​ ​Cambodiaបាន​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៧​ ​កុម្ភៈ​កន្លងមក​ថា​ ​គំរោង​មួយចំនួន​បា​នព​ន្យា​ពេល​ ​ដោយសារតែ​អ្នក​វិនិយោគ​គ្មាន​ជំនាញ​ពិត​ប្រកដ​ ​បញ្ហាផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ ​និង​ការ​ដាក់​លក់​ចូល​ទៅ​ក្នុង​ទីផ្សារ​មិនសូវ​បាន​ល្អ​ ​ឬក៏​មក​ពី​បញ្ហា​ការ​បញ្ជាទិញ​សម្ភារៈសំណង់​មក​ធ្វើការ​សាងសង់​ស្ថិតនៅ​ក្នុង​ស្ថានភាព​យឺតយ៉ាវ​ ​តែ​យ៉ាងណា​ស្ថានភាព​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​ ​ល្អ​ប្រសើរ​ដដែល​។​

​ទោះជាយ៉ាងណា​ ​អ្នកនាង​បាន​ទទួលស្គាល់​ថា​ ​“​ការ​ពន្យា​ពេល​នៃ​កា​រសាង់​ចំពោះ​គម្រោង​មួយចំនួន​នោះ​ ​ក៏​មាន​បញ្ហា​ខ្លះ​ដែរ​ចំពោះ​ទីផ្សារ​ ​តែ​បើ​ពន្យា​ពេល​ចំពោះ​វិស័យ​សំណង់​វិញ​ ​គឺ​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ​”​។​

​លោក​ ​ឃាង​ ​ពុទ្ធី​ ​ប្រធាន​សមាគម​អ្នកជំនាញ​ចល​ទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​ថា​ ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ​នៅតែ​មានដំណើរ​ទៅមុខ​ធម្មតា​ ​ពុំ​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ ​តែ​វា​ជា​រឿង​ធម្មតា​នៅពេល​ដែល​យើង​រកស៊ី​តែ​មានការ​បិទ​ខ្លះ​ដែរ​ ​អាស្រ័យ​ទៅលើ​ការ​ខិតខំ​ប្រឹងប្រែង​ ​របស់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ ​និង​ម្ចាស់​គម្រោង​។​

លោក​បន្ត​ថា​ ​“​នៅពេល​មាន​គម្រោង​សាងសង់​មក​ច្រើន​ ​មានការ​ប្រកួតប្រជែង​ហើយ​ ​ហេតុនេះ​នៅពេល​មានការ​ប្រកួតប្រជែង​ក្រុមហ៊ុន​ ​ដែល​មាន​ធនធាន​ច្រើន​ ​មានបទពិសោធន៍​ ​និង​ការគ្រប់គ្រង​ច្បាស់លាស់​ ​និង​ទទួល​បាន​បាន​ជោគជ័យ​”​។​លោក​បន្ត​ថា​ ​“​ផ្ទុយទៅវិញ​នៅពេល​ដែល​ក្រុមហ៊ុន​មាន​ធនធាន​ខ្សោយ​ ​គ្មាន​បទពិសោធន៍​ច្បាស់លាស់​ ​គាត់​នឹង​បរាជ័យ​ជា​រឿង​ធម្មតា​”​។

​តែ​យ៉ាងណាក៏ដោយ​លោ​ក​ពុទ្ឋី​ថា​ ​កុំ​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​ចំពោះ​បញ្ហា​នេះ​ ​សំខាន់​យើង​មាន​សុទិដ្ឋិ​និយម​ចំពោះ​ការ​អភិវឌ្ឍ​ ​និង​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​។​

​លោក​ ​ឧកញ៉ា​សៀ​ ​ឬ​ទ្ធី​ជា​ស្ថានិ​ក​និង​ជា​ប្រធាន​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ ​Worldbridge​ ​Groupក៏បាន​ឲ្យដឹង​ដែរ​ថា​ ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ​ ​ដោយសារ​នៅសល់​កំ​អែ​លនៃ​ការ​វិនិយោគ​កាលពី​ឆ្នាំ២០១៨​ ​កន្លងមក​នេះ​ ​បន្តម​ក​ដល់​ឆ្នាំ២០១៩​។​

​លោក​បន្ត​ថា​ ​“​សម្រាប់​ឆ្នាំ២០១៩នេះ​ ​គឺជា​ឆ្នាំ​នៃ​ការផលិត​ ​និង​អភិវឌ្ឍន៍​ ​ហើយ​ការ​លក់​ដូរ​ផ្សេង​ៗ​ ​ក្នុង​វិស័យ​នេះ​នៅតែ​មាន​ចរន្ត​ល្អ​ ​និង​ដំណើ​ការ​ដដែល​ ​តែបើ​និយាយ​ពី​កំណើន​វិនិយោគ​វិញ​ ​ខ្ញុំ​គិតថា​មាន​ប្រហាក់​ប្រហែល​ទៅ​ហ្នឹង​ឆ្នាំ២០១៨​ ​កន្លងមក​នេះ​”​៕​

ប្រភព : www.propertyarea.asia