Register Already an agent ? Login

ចំណេះដឹង​!​ ​តើ​ការ​បង់ពន្ធ​ប៉ាតង់​ត្រូវ​ចាប់ផ្តើម​នៅពេល​ណា​?​


Thu, 07 Feb 2019

ភ្នំពេញ​៖​ ​យោង​តាមច្បាប់​ស្តី​ពី​ពន្ធដារ​បាន​ឲ្យដឹង​ថា​ ​ពន្ធប៉ាតង់​ ​ត្រូវ​បង់​ចាប់ពី​ថ្ងៃទី​ ​១​ ​ខែមករា​ ​ដល់​ថ្ងៃទី​ ​៣១​ ​ខែមីនា​ ​ជា​រៀងរាល់​ឆ្នាំ​ ​នៅ​រដ្ឋបាល​សារពើពន្ធ​ ​ដែល​ជាប់ពន្ធ​មាន​ទីកន្លែង​ប្រកប​អាជីវកម្ម​ពិតប្រាកដ​ ​ឬនៅ​ធនាគារ​ជា​ដៃគូ​ររបស់​អគ្គនាយក​រដ្ឋា​នព​ន្ធ​ដារ​។​

​អ្នកជាប់ពន្ធ​ដែល​ចាប់ផ្តើម​អាជីវកម្ម៦ខែ​ ​ដើមឆ្នាំ​នៃ​ឆ្នាំ​ចរន្ត​ ​ត្រូវ​បង់ពន្ធ​ប៉ាតង់​ពេញ​ ​១ឆ្នាំ​ ​។​ចំណែក​អ្នកជាប់ពន្ធ​ដែល​ចាប់ផ្តើម​អាជីវកម្ម៦ខែ​ចុងឆ្នាំ​ ​នៃ​ឆ្នាំ​ចរន្ត​ត្រូវ​បង់ពន្ធ​ប៉ាតង់​ពាក់កណ្តាល​។​

​ប័ណ្ណ​ប៉ាតង់មានតម្លៃ​ចំពោះ​អ្នកជាប់ពន្ធ​ ​ដែល​មានឈ្មោះ​នៅ​លើ​ប័ណ្ណប៉ាតង់​ប៉ុណ្ណោះ​ ​ហើយ​ការចូលរួម​ដេញថ្លៃ​ ​ពិគ្រោះ​ថ្លៃ​ ​ឬ​ស្ទង់​ថ្លៃ​ ​ក្នុង​ការ​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​ ​គឺ​ត្រូវ​មាន​ប័ណ្ណប៉ាតង់​ ​ដែល​មាន​សកម្មភាព​ស្រប​នឹង​កម្មវត្ថុ​ទាំងនោះ​។

​អ្នកជាប់ពន្ធ​ត្រូវ​ដាក់​តាំង​ព្យួរ​ ​និង​បង្ហាញ​ប័ណ្ណប៉ាតង់​ដែល​មាន​សុពលភាព​នៅ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។​

​ពន្ធប៉ាតង់​ ​គឺជា​ពន្ធ​ប្រចាំឆ្នាំ​ ​ដែល​ត្រូវ​បាន​កំណត់​លើស​កម្ម​ភាព​អាជីវកម្ម​ ​ដោយ​ផ្អែកលើ​ប្រភេទ​អ្នកជាប់ពន្ធ​ ​និង​កម្រិត​ផលរបរ​៕​

ប្រភព : www.propertyarea.asia