Register Already an agent ? Login

ដំណឹង​ល្អ! រកឃើញ​សង្កាត់​ដែល​ត្រូវ​កាត់​ចូល​ខ័​ណ្ឌ​ថ្មី​ចំនួន​ពីរ​នៅ​ក្រុងភ្នំពេញ​ហើយ

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ខ័​ណ្ឌ​ចំនួន​ពីរ​ទៀត ដែលជា​ការសំរួល​ក្នុង​ការផ្តល់​សេវាសាធារណៈ​របស់​រដ្ឋ ដល់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​កើនឡើង​ក្នុង​រាជធានី​ភ្នំពេញ។

ក្នុងចំណោម​ខ័​ណ្ឌ​ទាំង១២ដែលមាន​ស្រាប់ រដ្ឋាភិបាល​បាន​បំបែក​ខ័​ណ្ឌ​ចំនួន​ពីរ​ទៀត ដោយ​ខ័​ណ្ឌ​ថ្មី​មួយ​គឺ​ខ័​ណ្ឌ​បឹង​កេងកង បំបែក​ចេញពី​ខ័​ណ្ឌ​ចំការមន និង​ខ័​ណ្ឌ​កំបូល​ត្រូវបាន​បំបែក​ចេញពី​ខ័​ណ្ឌ​ពោ​ធ៍​សែន​ជ័យ។

តើ​ខ័​ណ្ឌ​បឹង​កេងកង ត្រូវ​កាត់​យក​សង្កាត់​ណាខ្លះ​ចេញពី​ខ័​ណ្ឌ​ចំការមន? យោងតាម​ឯកសារ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ខណ្ឌ​បឹង​កេងកង មាន​សង្កាត់​ចំនួន៧រួមមាន៖ សង្កាត់​បឹង​កេង១ សង្កាត់​បឹង​កេង២ សង្កាត់​បឹង​កេង៣ សង្កាត់​ទួល​ស្វាយព្រៃ១ សង្កាត់​ទួល​ស្វាយព្រៃ២ សង្កាត់​អូឡាំពិក និង​សង្កាត់​ទំនប់ទឹក។ ចំណែក​ខណ្ឌ​កំបូល ត្រូវ​កាត់​យក៦ សង្កាត់​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួមមាន៖ សង្កាត់​កន្ទោក សង្កាត់​ឱ​ឡោក សង្កាត់​ស្នោរ សង្កាត់​ភ្លើង​ឆេះ​រទេះ សង្កាត់​បឹង​ធំ និង​កាត់​យក ១សង្កាត់​ពី​ដង្កោ គឺ​សង្កាត់​ប្រទះ​ឡាង។

រដ្ឋាភិបាល​ក៏បាន​ចេញ​អនុ​ក្រិត​បង្កើត ក្រុង ស្រុក ចំនួន៤ទៀតផង​ដែរ ដើម្បី​ផ្តល់​សេវាសាធារណៈ​កាន់តែ​ប្រសើរ​ដល់​ប្រជាពលរដ្ឋ។ នេះ​បើតាម​លោក សក់ សេដ្ឋា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​មានប្រសាសន៍ប្រាប់​វិទ្យុ RFI កាលពីពេលថ្មីៗនេះ៕

ប្រភព : www.propertyarea.asia