Register Already an agent ? Login

ដំណឹងល្អ! ផ្សារ​ម៉ាក្រូ​សាខា​ទី២​នៅ​សៀមរាប​នឹង​បេីក​ដំណើរ​ការ​នៅថ្ងៃទី25 ខែមករាខាងមុខនេះ

ភ្នំពេញ:​ ផ្សារ​ម៉ាក្រូ សាខាទី២ ស្ថិត​នៅ​ក្នុង​ទីក្រុង​សៀមរាប ខេត្ត​សៀមរាប គ្រោងសម្ពោធដាក់អោយដំណើរជាផ្លូវការនៅថ្ងៃទី25ខែមករាពោលនៅសប្តាហ៍​ក្រោយ​នេះ​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​​នូវ​ដំណើរការ​អាជីវកម្ម ផ្សារ Makro ទី១ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញកាល​ពី​ចុង​ឆ្នាំ​២០១៧កន្លងមកនេះ។

យោង​តាម​ប្រភពពីក្រុមហ៊ុនបានឲ្យ​ដឹង​ថា ផ្សារ​ម៉ាក្រូ សាខា​ទី២ នេះ នឹង​ត្រូវ​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​អាជីវកម្ម​នៅ​ព្រឹក​ថ្ងៃទី២៥ ខែ​មករា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ដោយ​មាន​ការចូលរួម​ពី​គណៈអធិបតី សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួង​​ការពារ​ជាតិ រួមទាំង​គណៈគ្រប់គ្រង​ផ្សារ​ម៉ាក្រូ និង​អ្នក​ជំនួញ​ល្បីៗ​ជា​ច្រើន​រួប​ទៀត។

ផ្សារ​ម៉ាក្រូ គឺ​ជា​ផ្សារ​លក់​បោះ​ដុំ​ទំនិញ​ថៃ​ដ៏​ធំ​មួយ​នេះ ជា​ការ​បោះទុន​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) ដែល​គ្រប់គ្រង​ដោយ​មហា​សេដ្ឋី​ស្រុក​ខ្មែរ គឺ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដែល​កាន់​កាប់​ភាគហ៊ុន​ចំនួន ៣០​ភាគរយ និង​ក្រុមហ៊ុន ស៊ី.ភី.គ្រុប ដែល​គ្រប់គ្រង​កាន់​កាប់​ដោយ​មហាសេដ្ឋី​លេខ១ របស់​ប្រទេស​ថៃ គឺ​លោក ថានីន ជារ៉ាវ៉ានុន (Dhanin Chearavanont) ដែល​កាន់កាប់​ភាគហ៊ុន​ចំនួន ៧០​ភាគរយ។

ផ្សារ​នេះ ស្តុក​លក់​ទំនិញ​បោះដុំ​រហូត​ដល់​ជាង ១​ម៉ឺន​មុខ ហើយ​ផ្សារ​នេះ ត្រូវគេ​មើល​ឃើញ​ថា នឹង​ដើរតួ​ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​ម្ហូប​អាហារ​ដ៏​ធំ និង​សំខាន់​ជាង​គេ​មួយ សម្រាប់​វិស័យ​លក់​រាយ​នៅ​កម្ពុជា៕

ប្រភព : www.propertyarea.asia