Register Already an agent ? Login

ឧកញ៉ា​សៀ រិ​ទ្ឋី​ចាប់ផ្តើម​ពង្រីក​ភាពជា​ដៃគូ​ជំនួញ​ជាមួយ​អាមេរិក

ភ្នំពេញ៖ លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន World Bridge Group បាន​ពង្រីក​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាមេរិក លើ​កិច្ចព្រមព្រៀង​ទិញ លក់​ភាគហ៊ុន​រវាង​ក្រុមហ៊ុន​ទាំងពីរ​ប្រកបដោយ​សុវត្ថិភាព។

នៅក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ព្រឹក​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ រវាង​ក្រុមហ៊ុន​ World Bridge Secure Logistic ដែលជា​បុត្រ​ស​ម្ព័​ន្ឋ​នៃ​ក្រុមហ៊ុន World Bridge Group ជាមួយ​ក្រុមហ៊ុន​ Brink’s Incorporated លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​បាន​មានប្រសាសន៍ថា ការទិញ​លក់​ភាគហ៊ុន​រវាង​ភាគី​ទាំងពីរ ដែល​ទើប​ចុះហត្ថលេខា​ថ្ងៃនេះ នឹងធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ទិសដៅ​ដ៏​ត្រឹមត្រូវ​មួយ ស្រប​ពេលដែល​កម្ពុជា​កំពុងមាន​ចំណាប់​យ៉ាងខ្លាំង ពី​ការប៉ុនប៉ង​ចូលមក​ធ្វើ​និ​យោគ និង​រក​ក្រុមហ៊ុន​ជា​ដៃគូ​ក្នុងស្រុក​ដែលមាន​សក្តានុពល​ទាំង​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ ដើម្បី​បោះទុន​ចូលរួម​រក​ទទួលទាន​ក្នុង​ថេរវេលា​យូរអង្វែង។ កត្តា​នេះ​ក៏​អាស្រ័យ​ដោយ​កម្ពុជា​បច្ចុប្បន្ន ស្ថិតក្នុង​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ចជាតិ​ដ៏​រឹងមាំ​ផងដែរ។

ការចុះហត្ថលេខា​រួមគ្នា​គ្នា​នេះ ធ្វើឡើង​ក្នុង​គោក​ដៅ​បម្រើ​សេវាកម្ម​ផ្នែក​សុវត្ថិភាព​ដឹកជញ្ជូន​ភស្តុភា​មូល​ប​ត្រ ក្នុង​គោលបំណង​បង្កើន​សមត្ថភាព វិនិយោគ​ធុរកិច្ច​ឲ្យ​កាន់តែ​ប្រកបដោយ​ប្រសិទ្ធិភាព ដើម្បី​ផ្តល់​ទំនុកចិត្ត​ជូន​អតិថិជន​ជាតិ​និង​អន្តរជាតិ​នៅ​ទូទាំង​កម្ពុជា។

លោក Gary Freedman តំណាង​ក្រុមហ៊ុន Brink’s Incorporated បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​លោក​បាន​បម្រើ​សេវាកម្ម ដល់​អតិថិជន​មាន​សុវត្ថិភាព​បំផុត​នៅ​ទូទាំង​ពិភពលោក​ដែលមាន​អាយុកាល​ជាង១៦០ឆ្នាំ ហើយ​ពេលនេះ​ក្រុមហ៊ុន​នឹង​នាំមក​នូវ​ទាំង​បច្ចេកវិទ្យា និង​បទពិសោធន៍​កន្លងមក ក្នុងការ​ដឹកជញ្ជូន​ប្រកបដោយ​សុវត្ថិភាព​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា។

ក្រុមហ៊ុន World Bridge Secure Logistic ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១២ ដោយ​ក្រុមហ៊ុន វើ​ល​ប្រ៊ិ​ដ គ្រុប គឺជា​ក្រុមហ៊ុន​ដែល​បាន​ត្រួត​ត្រាយ និង​ឈានមុខ​គេ​នៅ​កម្ពុជា ក្នុងការ​ផ្តល់ជូន​នូវ​សេវាកម្ម​ដឹកជញ្ជូន​លោហៈធាតុ​មានតម្លៃ ដូចជា មាស ពេជ្រ ត្បូង និង​គ្រឿងអលង្ការ រូបិយវត្ថុ។ល ។ក្នុង​គោលបំណង​ធានា​នូវ​ការដឹកជញ្ជូន​ទំនិញ​ក្នុងស្រុក និង​អន្តរជាតិ​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធិ​ខ្ពស់៕

ប្រភព : www.propertyarea.asia

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026