ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងថា ការជួសជុលស្ពានជ្រោយចង្វារបានបញ្ចប់ជិត១០០ភាគរយហើយ ខណៈក្រសួងកំពុងរកពេលវេលាសមស្របដើម្បីបើកដំណើរការស្ពាននេះឡើងវិញ។
ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសារធាណការ និងដឹកជញ្ជូន លោកឈឹម ផល្លាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៩ មករានេះថា រហូតមកដល់ពេលនេះ ការជួសជុលស្ពានជ្រោយចង្វាចាស់ សម្រេចបានជិតបាន១០០ភាគរយហើយ ដែលគម្រោងនេះ ដែលគម្រោងផែនការនេះត្រូវបញ្ចប់មុនការកំណត់។ លោកបន្ថែមថា គម្រោងនេះ នឹងបញ្ចប់នៅមុនបុណ្យចូលឆ្នាំខ្មែរ ហើយក្រសួងសាធារណការ នឹងរកពេលវេលាសមស្របមួយ ដើម្បី កំណត់ពីពេលវេលាបើកឱ្យដំណើរការស្ពានជ្រោចង្វាចាស់នេះឡើងវិញ ជាមួយនឹងម្ចាស់ជំនួយ គឺ JICA ។
លោកបន្តថា ក្រសួង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) នឹងពិភាក្សាគ្នា ដើម្បីកំណត់ថ្ងៃដើម្បីបើកដំណើរការស្ពាននេះឡើងវិញ។ លោកបន្តទៀតថា “តាមគំរោងស្ពាននេះនឹងបញ្ចប់ការជួសជុលនៅខែ៨ឬខែ៩ឆ្នាំ២០១៩ នៃបើតាមផែនការកំណត់ ប៉ុន្តែការជួសជុលបានលឿនជាងពេលកំណត់ ហេតុនេះទើបក្រសួងគ្រោងនឹងបើកឱ្យដំណើរមុនបែបនេះ។
ប្រភព : www.propertyarea.asia