Register Already have an account ? Login

OCIC បោះទុន ២លាន​ដុល្លារ​សាងសង់​សួន​ដាយ​ណូ​ស័​រ​លើកដំបូង​នៅ​ក្រុងភ្នំពេញ


Fri, 07 Dec 2018

ភ្នំពេញ៖ សួន​កំសាន្ត​ដាយ​ណូ​ស័​រ​ជា​លើកដំបូង​នៅ​ក្រុងភ្នំពេញ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ OCIC ក្នុង​ទឹកប្រាក់​ប្រមាណ២លាន​ដុល្លារ នឹង​បើក​ដំណើរការ​នៅ​ដើមឆ្នាំ២០១៩ខាងមុខនេះ។

នាយក​គ្រប់គ្រង​គំរោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា​រលោក​ម៉ី សារិន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៦ ធ្នូ​នេះ​ថា សួន​កំសាន្ត​នេះ​បានចាប់ផ្តើម​ដំណើរការ​សាងសង់​កាល​ពី​កំឡុង​ខែកក្កដា ឆ្នាំនេះ​លើ​ផ្ទៃដី​ទំហំ​ជិត៥ហិកតា ដែល​តាម​គំរោង​សួ​ប​នេះ​នឹង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំនេះ ឬ​ដើមឆ្នាំ២០១៩ខាងមុខនេះ។លោក​បន្តថា សួន​នេះ​មានការ​ដាក់​បង្ហាញ​រូប​ដាយ​ណូ​ស័​រ ដែលមាន​ចលនា មាន​សម្លេង​យកមក​ពី​ប្រ ទេស​ចិន និង​សត្វ​ដាយ ណូ​ស័​រ​ធ្វើ​ពី​បេតុង សត្វផ្សេងៗទៀត រួមជាមួយ​ដងអូរ ទឹកជ្រោះ ភ្នំ វាលស្មៅ ដើម្បី​បំរើការ​កំសាន្ត​របស់​ប្រជាពលរដ្ឋ។

លោក​បន្តថា “ការវិនិយោគ​សួន​នេះ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២លាន​ដុល្លារ តែ​តម្លៃ​នេះ​មិនទាន់​រាប់បញ្ចូល​តម្លៃ​ដី​រាប់លាន​ដុល្លារ​នៅឡើយ​ទេ។ លោក​បន្តថា “សួន​នេះ​នឹងមាន​ការលក់​សំបុត្រ ប៉ុន្តែ​ស្ថិត​ក្នុងតម្លៃ​សមរម្យ​មួយ​ដែល​ប្រជាពលរដ្ឋ​អាច​ទទួលយកបាន។

គំរោង​នេះ​នឹងធ្វើ​ឲ្យ​តំបន់​ជ្រោយចង្វារ​កាន់តែ​មាន​ភា​ពរ​សរ​វើក​នាពេល​អនាគត ខណៈ​សួនសត្វ Phnom Penh Safari World របស់លោក​ឧកញ៉ា​លី យ៉ុង​ផាត់​បាន​បើក​ដំនើរការ​នៅក្នុង​ទីក្រុង​រណប​តេ​ជោ​មរកត​កាលពីពេលថ្មីៗនេះ។

លោក​ម៉ី សារិន​បាន​បន្តថា យើង​ចង់​ឲ្យ​តំបន់​ជ្រោយចង្វារ កាន់តែ​មាន​ភាព​ទាក់ទាញ និង​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​កន្លែង​កំសាន្ត ព្រោះ​បច្ចុប្បន្ន យើង​មិនទាន់មាន​កន្លែង​កំ​សាន្ត​ច្រើន​នៅ​តំបន់​នេះ​នៅឡើយ​ទេ។

ការវិនិយោគ​តំបន់​កំសាន្ត​នេះ ធ្វើឡើង​ស្របពេល​អ្នកជំនាញ​ទេសចរណ៍​មកពី​វិស័យ​ឯកជន​បានស្នើ​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​វិនិយោគ​តំបន់​កំសាន្ត និង​រមណីយដ្ឋាន​កែច្នៃ​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​នៅ​រាជធានី​ភ្នំពេញ ខណៈ​ទីក្រុង​នេះ​មាន​កន្លែង​កំសាន្ត​ដើម្បី​ទាក់ទាញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ស្នាក់នៅ​យូរ និង​ចំណាយ​ប្រាក់​ច្រើន​នៅមានកម្រិត​នៅឡើយ។

គំរោង​នេះ​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ពី​លោក​ឧកញ៉ា​ពុង ឃាវ​សែ​អគ្គនាយក​ក្រុមហ៊ុន OCIC កាលពីពេលថ្មីៗនេះ​ផងដែរ៕

ប្រភព : www.propertyarea.asia