Register Already have an account ? Login

ដំណឹង​ល្អ!កម្ពុជា ឡាវ នឹង​សាងសង់​ស្ពាន​ភ្ជាប់​រវាង​ខេត្តព្រះវិហារ និង​ចំប៉ា​សាក់


Thu, 06 Dec 2018

ភ្នំពេញ៖ ដំណឹង​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា និង​ឡាវ ដែល​មេដឹកនាំ​កម្ពុជា

និង​ឡាវ​បាន​ឯកភាពគ្នា ក្នុងការ​សាងសង់​ស្ពាន​ភ្ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដោយ​ភ្ជាប់​រវាង​ទឹកដី​ខេត្តព្រះវិហារ

និង​ខេត្ត​ចំប៉ា​សាក់​របស់​ឡាវ។

ការប្រកាស​នេះ ធ្វើឡើង​ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាននិងកំពុង​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ឡាវ​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី៥ដល់៦ ធ្នូ​ខាងមុខនេះ។

ក្នុងកំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះ សម្តេច​ តេ​ជោ​ និង​នាយករដ្ឋមន្ត្រី​ឡាវ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ចំនួន៤ ដែលជា​អនុស្សរណៈ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​អប់រំវប្ប​ធ៌​ម ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​ទិញ​លក់​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ មកកាន់​ខេត្តស្ទឹងត្រែង រួមទាំង​កិច្ចព្រមព្រៀង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ដើម្បី​សម្រួលការ​ដឹកជញ្ជូននិង​ជម​រុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

សម្តេច​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នា​ថ្ងៃទី៥ធ្នូ​នេះ​ថា ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​គួរតែ​សប្បាយរីករាយ ព្រោះ​អំ​បាញ់​ម៉ិ​ញ​មានការ​ចុះហត្ថលេខា​ទិញ​អគ្គិសនី​ពី​ឡាវទៅ​ផ្គត់ផ្គង់​នៅ​កម្ពុជា ដែល​នេះ​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​លើ​វិស័យ​អគ្គិសនី។ សម្តេច​បន្តថា ក្រៅពី​ការតភ្ជាប់​អគ្គិសនី យើង​បាន​ឯកភាពគ្នា លើ​ការតភ្ជាប់​ស្ពាន​ឆ្លងកាត់​ទន្លេ​ភ្ជាប់​ពី​ខេត្តព្រះវិហារទៅកាន់​ខេត្ត​ចំប៉ា​សាក់​របស់​ឡាវ ដែល​ផ្តល់​ឳ​កាស​ឲ្យ​ប្រជាជន​ប្រទេស​ទាំងពីរ​ងាយស្រួល​ទំនាក់ទំនង​គ្នា។

ទោះជា​យ៉ាងណា​មេដឹកនាំ​ប្រទេស​ទាំងពីរមិនបាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ការចាប់ផ្តើម​សាងសង់​ស្ពាន​នេះ​នា​ពេលណា ទំហំ​និង​ប្រវែង​ស្ពាន និង​ថវិកា​ត្រូវ​ចំណាយ​លើ​ការសាងសង់​នៅឡើយ​ទេ៕

ប្រភព : www.propertyarea.asia