Register Already have an account ? Login

ដំណឹង​ល្អ! ឧកញ៉ា​ម៉ុង ឫទ្ធី ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ជាមួយនឹង​គំរោង​ផ្ទះ​តម្លៃ​សមរម្យ


Wed, 05 Dec 2018

ភ្នំពេញ៖ លោក​ឧកញ៉ា ម៉ុង រិទ្ធី ដែលជា​មហាសេដ្ឋី​ផ្នែក​កសិក្ម​ដ៏​ធំ​នៅ​កម្ពុជា​បានគ្រោង​ចាប់ផ្តើម​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ជាថ្មី តាមរយៈ​ការសាងសង់​ផ្ទះ​តម្លៃ​សមរម្យ ដែលមាន​ទីតាំង​នៅក្នុង​ខេត្តកំពង់ស្ពឺ។

ឧកញ៉ា​រូបនេះ​ធ្លាប់មាន​ប្រសាសន៍​កាលពី​ពេលថ្មីៗនេះ​ថា លោក​កំពុង​តែមាន​គំរោង​ដ៏​ធំ​មួយ ដើម្បី​សាងសង់​ផ្ទះ​លំដាប់​មធ្យម ដែល​ផ្ទះ​និមួយៗឋិត​នៅលើ​ផ្ទៃដី១២០០ ម៉ែត្រការ៉េ​ដែលមាន​បរិ​ស្ថា​ស​ស្អាត និង​សេវា​ដាំ​ថែទាំ​ដើមឈើ​ហូប​ផ្លែ មានទឹក ភ្លើង និង​ប្រព័ន្ធ​សុវត្ថិភាព​ជាដើម ដែល​ស្ថិតនៅក្នុង​ខេត្តកំពុងស្ពឺ ដែលមាន​ចម្ងាយ​ត្រឹមតែ៥០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

លោក​ឧកញ៉ា​ម៉ុង រិ​ទ្ឋី​បានអោយដឹងថា “ដើម្បី​កែប្រែ​លំនៅដ្ឋាន​ប្រជាជន​ដែល​រស់នៅ​តំបន់​ទីជនបទ អោយ​ក្លាយទៅជា​លំនៅដ្ឋាន​ប្រកបដោយ​ផាសុកភាព ខ្ញុំ​បាននិងកំពុង​តែ​រៀបចំ​ផ្ទៃដី​ទំហំ​ប្រមាណ​ជាជាង៣០០ហិកតា សម្រាប់​សាងសង់​លំនៅឋាន​លំដាប់​មធ្យម​ក្នុងតម្លៃ​សមរម្យ។

គំរោង​លំនៅដ្ឋាន​នេះ នឹង​សាងសង់​នៅលើ​ផ្ទៃដី១២០០ម៉ែត្រ​ការ​រ៉េ​សម្រាប់​ផ្ទះមួយខ្នងៗ រួមជាមួយ​នឹង​សេវា​ដាំ​ថែទាំ​ដើមឈើ​ហូប​ផ្លែ មានទឹក ភ្លើង ប្រព័ន្ធ​សុវត្ថិភាព មាន​ផ្លូវ​ប្រវែង​ជាង​សែសិប​គីឡូម៉ែត្រ​សម្រាប់​ដើរ ឬ​ជិះ​កង់​ហាត់ប្រាណ​ប្រកបដោយ​សុវត្ថិភាព មាន​ភ្នំ​ដែល​ខ្ញុំ​បាន​ថែ​រក្សាទុក​ដើមឈើ​ផ្លែកៗ រាប់លាន​ដើម​ជាច្រើន​ប្រភេទ ដើមឈើ​មួយចំនួន​បាន​បញ្ចេញ​ផ្កា ទៅតាម​រដូវ​កាល​គួ​ជាទី​គយគន់ មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​សត្វ​ស្លាប មាន់ព្រៃ ជ្រូកព្រៃ ដើមឈើ​មួយចំនួន​ដុះ​នៅ​តំបន់ភ្នំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​នេះ​ក្នុង​ព្រះរាជាណាចក្រ កម្ពុជា​យើង​មិនមាន​ដូចគ្នា​ទេ ទីតាំង​នេះ​មាន​ចម្ងាយ​តែត្រឹម៥០គីឡូម៉ែត្រ​ពី​ភ្នំពេញ បើ​យើង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​បួន ពី​ភ្នំពេញ​ចំណាយពេល​មិន​ដល់​មួយ​ម៉ោង​ផង។

លោក​បញ្ជាក់ថា ទាំង​ដី ផ្ទះ និង​ការរៀបចំ​អោយមាន​សុ​ភណ​ភាពស្រស់​បំព្រង មានតម្លៃ​មិន​លើសពី១០ម៉ឺន​ដុល្លារ​នោះទេ៕

ប្រភព : www.propertyarea.asia