Register Already have an account ? Login

ជប៉ុន​ចាប់ផ្តើម​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ពី​កម្ពុជា​ទៅ​ទស្សនា​ប្រទេស​របស់ខ្លួន


Tue, 04 Dec 2018

ភ្នំពេញ៖ ប្រទេស​ជប៉ុន​ចាប់ផ្តើម​ផ្សព្វផ្សាយ សក្តានុពល​តំបន់​ទេសចរណ៍​របស់​ខ្លួន​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​កម្ពុជា ទៅ​ទស្សនា​នៅ​ប្រទេស​ជប៉ុន​កាន់តែច្រើន។

លោក អូ​ណឹ​ម៉ាក់ អេ​ហ្គូ (ONUMA EIGO) ប្រធាន​ស្ថាប័ន​ទេសចរណ៍​ជាតិ​ជប៉ុន​ប្រចាំ​ទីក្រុង​បាងកក បានលើកឡើង​នៅក្នុង​ទស្សនា​ពិរ​ព័ណ៌​ប្រទេស​ជប៉ុន នៅ​រាជធានី​ភ្នំពេញ ២០១៨ ដែល​ប្រារព្វ​ធ្វើឡើង​នៅ​ផ្សារ​ទំនើប​អី​អន​សែន​សុខ ថ្ងៃទី១១ ខែ​វិ​ច្ឆ​កា ឆ្នាំ២០១៨កន្លងមក​ថា ព្រឹត្តិការណ៍​ដែល​បានរៀបចំ​ឆ្នាំនេះ គឺ​បាន​លើកយក​ផ្កា​សាគូ​រ៉ា​ជា​ប្រធានបទ​ដែល​កំពុង​ពេញនិយម និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ឲ្យ​ទៅ​ទស្សនា​នៅ​ប្រទេស​ជប៉ុន ក្រៅពី​ផ្កា​សាគូ​រ៉ា ជប៉ុន​នៅមាន​រដូវ​ឈ្លឹ​ក​ឈើ​ប្រ​ហម នៅ​រដូវ​ឈ្លឹ​ក​ឈើ​ជ្រុះ និង​ធ្លាក់​ព្រឹល​នៅ​រដូវរងារ​ជាដើម។

លោក​បន្តថា តំបន់​សក្តានុពល​ប្រទេស​ជប៉ុន ដែល​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មានដូចជា ផ្កា​សាគូ​រ៉ា ស្លឹកឈើ​ក្រហម ព្រឹល​ទឹកកក ជាពិសេស​ទីក្រុងធំៗ រួមមាន អូ​សា​កា (OSAKA) តូ​ក្យូ (TOKYO) ក្យូ​តូ (KYOTO) និង​តំបន់(HOKKAIDO) ជាដើម ។

លោក​ONUMA EIGOបាន​បន្តថា ក្រៅពី​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បែប​ធម្មជាតិ ប្រទេស​ជប៉ុន​មាន​ទីក្រុងធំៗកំពុង​ទាក់ទាញ​ទាំង៤រដូវ​ផងដែរ ដូចជា អូ​សា​កា (OSAKA) តូ​ក្យូ (TOKYO) ក្យូ​តូ ជាទី​ក្រុង​ទំនើប​ទាន់សម័យ ក្នុងនោះ​ចំពោះ​ទីក្រុង (KYOTO) ជាទី​ក្រុង​បន្សល់​នូវ​វប្បធម៌ ប្រពៃណីចំណាស់ៗជាច្រើន។ ចំណែក​តំបន់ (HOKKAIDO) ជា​តំបន់​រុំ​ព័ទ្ធ​ទៅដោយ​ធម្មជាតិ​សម្បូ​បែប ដែលជា​ផ្នែក​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេស​ចេ​ណ៍​ជាដើម។

លោក HARINOUCHI Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ភ្ញៀវ​ទេសចរណ៍​ជប៉ុន​ដែល​មក​ទស្សនា​នៅ​កម្ពុជា ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំមាន កំណើន​ប្រមាណ​ចំនួន២សែន​នាក់។ ចំណែក​ភ្ញៀវ​ទេសរ​ច​ណ៍​កម្ពុជា ទៅ​ទស្សនា​នៅ​ប្រទេស​ជប៉ុន​វិញ នៅក្នុង​ឆ្នាំ២០១៧ មាន​ចំនួន១ម៉ឺន៨ពាន់​នាក់ បើ​ធៀប​ធៀប​ទៅ​ឆ្នាំ២០១៦ ចំនួន​មានការ​កើនឡើង​ប្រមាណ៤២ភាគរយ។

ប្រធាន​សហ​ព័​ន្ឋ​ទេសចរណ៍​កម្ពុជា លោក​ធួន ស៊ីណាន​បាន​មានប្រសាសន៍ថា ភ្ញៀវ​ទេសចរណ៍​កម្ពុជា បាន​ទៅ​ទស្សនា​ជប៉ុន​បាន​កើនឡើង​យ៉ាងខ្លាំង ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ព្រោះ​ពេល​រដូវ​បុណ្យទានម្តងៗ យើង​រក​កក់​សំបុត្រ​យន្តហោះ​មិនទាន់​នោះទេ។លោក​បន្តថា ចំណែក​ការដាក់​ពាក្យ​ទទួល​វី​សា ទៅលេង​ជប៉ុន​មិនមាន​អ្វី​លំបាក​នោះទេ ដោយសារ​ការចំណាយ​ត្រូវបាន​កាត់បន្ថយ​ច្រើន ក្រោយពេល​មានការ​ហោះហើរ​ត្រង់​ពី​ជប៉ុន​មកកាន់​ក្រុងភ្នំពេញ។

លោក​បន្តថា “យើង​រំពឹងថា​ភ្ញៀវ​ទេសចរណ៍​កម្ពុជា ទៅ​ទស្សនា​ជប៉ុន​កាន់តែ​កើនឡើង​ច្រើន​ថែមទៀត ខណៈ​តម្លៃ​ទស្សនាចរណ​ទៅកាន់​ជប៉ុន​មានតម្លៃ​សមរម្យ​ផងដែរ។លោក​បន្តថា “បើ​ទៅ​ទស្សនា​ជប៉ុន​រយៈពេល៥យប់ ៦ថ្ងៃ ការចំណាយ​មាន​ចន្លោះ​ពី១២០០ទៅ១៣០០ដុល្លារ​សម្រាប់​មនុស្សម្នា​ក់​ប៉ុណ្ណោះ”៕

ប្រភព : www.propertyarea.asia