Register Already an agent ? Login

អស្ចារ្យ! ចិន​វិនិយោគ​ប្រាក់ ១១,២ពាន់​លាន​ដុល្លារ​សង់​ព្រលានយន្តហោះ​ថ្មី​ដែលអាច​ទទួល​អ្នកដំណើរ១០០លាន​នាក់

ភ្នំពេញ៖ ដើម្បី​ពង្រីក​ម​ធ្យោ​យ​បាយ​ដឹកជញ្ជូន ក៏ដូចជា​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រដ្ឋាភិបាល​ចិន​បាន និង​កំពុង​វិនិយោគ​ទឹកប្រាក់១១,២ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ព្រលានយន្តហោះ​ថ្មី​មួយ ដែលមាន​សមត្ថភាព​អាច​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់ ១០០លាន​នាក់​ក្នុង​មួយឆ្នាំ។

បច្ចុប្បន្ននេះ ប្រទេស​ចិន​កំពុង​សម្រុក​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ ដែល​ស្ថិត​នៅជាប់​ព្រុំប្រទល់​ទីក្រុង​ប៉េកាំង និង​ទីក្រុង Langfang នៃ​ខេត្ត Hebei។ ព្រលាន​យន្ត​អន្តរជាតិ​នេះ គឺជា​ព្រលានយន្តហោះ​ធំ​លំដាប់​ទី ២ បន្ទាប់ពី​ព្រលានយន្តហោះ​មួយទៀត​ស្ថិតនៅក្នុង​ទីក្រុង​ប៉េកាំង។

ព្រលាន​ហោះ​នេះ ត្រូវបាន​គេ​ប្រកាស​សាងសង់​ផ្លូវការ នៅក្នុង​ពាក់កណ្តាល​ឆ្នាំ ២០១៤ នេះ ហើយ​គ្រោង​នឹង​បញ្ចប់​និង​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅក្នុង​ចុងឆ្នាំ ២០១៩ខាងមុខនេះ។ ព្រលានយន្តហោះ​នេះ សាងសង់​នៅក្នុង​ទំហំ​ដី ៧០០,០០០ ហិកតា នឹង​ក្លាយជា​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ ដែលមាន​ចំណត​រហូត២៦០ ។

ម្យ៉ាងទៀត នៅពេល​សាងសង់​រួចរាល់​ហើយ​នោះ ព្រលានយន្តហោះ​អន្តរជាតិ​នេះ នឹង​ក្លាយជា​ព្រលាន ដែល​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក។ បន្ថែម​ពីនេះ​គេ​នឹង​សាងសង់​បន្ថែម​នូវ​ផ្លូវ​យន្តហោះ រត់​អោយបាន៧ខ្សែរ​នាពេលខាងមុខ​ទៀត ដើម្បី​អាច​ផ្ទុក​យន្តហោះ​ចុះចត​បាន​ចំនួន៦២០,០០០ និង​អ្នកធ្វើដំណើរ​ចំនួន ១០០លាន​នាក់​ក្នុង​មួយឆ្នាំ។ គម្រោង​ថវិកា​ក្នុងការ​សាងសង់​ព្រលានយន្តហោះ​នេះ គ្រោង​ចំណាយ​អស់​ចំនួណ១១,២ ពាន់​លាន​ដុល្លារ រួម​ជាមួយនឹង​ការសាងសង់​ត​ភ្ជាប់​ផ្លូវ​រថភ្លើង ចូលទៅក្នុង​ព្រលាន​ផងដែរ៕

ប្រភព : Property area