Register Already an agent ? Login

ស្វែងយល់ពីអាស៊ាន! លំហូ FDI ក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបន្តកើនឡើង

ភ្នំពេញ: ប្រទេសវៀតណាមនៅតែបន្តទាក់ទាញកំនើន នៃការវិនិយោគផ្ទាល់ពីបរទេស(FDI)ក្នុងវិស័យអចលនទ្រព្យ ដោយសារកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ និងប្រាក់ចំណូលរបស់ប្រជាជនវៀតណាមកើនឡើង។

យោងតាមការចុះផ្សាយពីសារព័ត៌មានVietnam Nam News បានរាយការណ៍ថា ក្នុងរយៈពេល១០ ខែនៃឆ្នាំ២០១៨ នេះ វិស័យអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមនៅតែកើនឡើងខ្លាំង ហើយក្លាយជាវិស័យដ៏សំខាន់ទី២ បន្ទាប់ពីលំហូវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលមកកាន់ប្រទេសនេះកាន់តែច្រើន។

សារព័ត៌មាននេះ បានដកស្រង់របាយការណ៍របស់ទីភ្នាក់ងារ វិនិយោគបរទេសរបស់ប្រទេសវៀតណាម (FIA) មកចុះផ្សាយថា ក្នុងរយៈពេល១០ខែនេះ ប្រទេសវៀតណាមទទួលបានទឹកប្រាក់ចំនួន៥.៧ ពាន់លានដុល្លារ ឬ២០.៥ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ហើយវិស័យអចលនទ្រព្យនៅតែជាវិស័យអាទិភាពខ្ពស់ ដែលមានការវិនិយោគពីសំណាក់បរទេស ដោយមានទំហំទឹកប្រាក់រហូតដល់១៣.២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ប្រទេសចំនួន៣ ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និងសឹង្ហបុរីគឹជាប្រភព(FDI)ដ៏សំខាន់សម្រាប់ប្រទេសវៀតណាម ដោយក្នុងនោះប្រទេសជប៉ុនបានឈរលំដាប់លេខរៀងទី១ ដែលមានទំហំទឹកប្រាក់ចំនួន៧.៦ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែនេះ ។ ប្រទេសកូរ៉េខាងត្បូង និងសិង្ហបុរីមានទំហំទឹកប្រាក់ចំនួន៣.៩ ពាន់លានដុល្លារ។

ប្រទេសជប៉ុន បានវិយោគទៅលើការអភិវឌ្ឍន៍ទីក្រុងឆ្លាត (Smart-City) នៅក្នុងខណ្ឌ Dong Anh នៃទីក្រុងហាន់ណូយ គឺជាគំរោងដ៏ធំផុតសម្រាប់ឆ្នាំ ២០១៨ នេះ ដែលទុនវិនិយោគចំនួន៤.១៣ពាន់លានដុល្លារ។

ចំណែកប្រទេសកូរ៉េវិញ បានបោះទុនវិនិយោគសាងសង់រោងចក្រ ផលិតក្រណាត់ដែលមានទំហំទឹកប្រាក់ចំនួន១,១ពាន់លានដុល្លារ នៅក្នុងតំបន់Ria-Vung Tau។ គម្រោងវិនិយោគលើអគារពាណិជ្ជកម្ម Lotte Mall ដែលមានទុនវិនិយោគចំនួន៦០០លានដុល្លារនៅក្នុងទីក្រុងហាន់ណូយ និងផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន៥០១លានដុល្លារសម្រាប់ផលិតម៉ូឌុលកាមេរ៉ានៅក្នុងរោងចក្រ LG Innotek ក្នុងទីក្រុង Hai Phong ៕

ប្រភព : Property area