Register Already an agent ? Login

ក្រុមហ៊ុន​យក្ស​ចិន​មួយ វិនិយោគ​សួន​ឧស្សាហកម្ម​ថាមពល​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ

ភ្នំពេញ៖ សួន​ឧស្សាហកម្ម​ថាមពល​ថ្មី​មួយ នឹង​ជួយ​លើក​កំពស់​មុខមាត់​ខេត្ត​ព្រះសីហនុ ខណៈ​ខេត្ត​នេះ​កំពុង​ប្រឈម​ការខ្វះខាត​ថាមពល​អគ្គិសនី ដោយសារ​កំនើន​នៃ​ការវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​តំបន់ឧស្សាហកម្ម​នានា។

លោក ម៉ូ ហ្វេ​យ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​យុន​ណាន ហ៊ុយ ហ្គ្រុ​ប ការចុះហត្ថលេខា​លើ​អនុស្សារណៈ​វិនិយោគ​គំរោង​នេះ កាលពី​ថ្ងៃទី២១ តុលា​កន្លងមក​ថា គំរោង​នេះ ជា​ជំហាន​ដំបូង​ដ៏​រឹងមាំ សម្រាប់​យុទ្ធសាស្ត្រ​ពង្រីក​ការអភិវឌ្ឍ​នៅក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន។ ក្នុងនាម​ជា​សហ គ្រាស​ល្បីឈ្មោះ​មួយ​នៅក្នុង​ខេត្ត​យូ​ណាន នៃ​ប្រទេស​ចិន ក្រុមហ៊ុន ដែល​បាន​បង្កើតឡើង​រយៈពេល២០ឆ្នាំ ហើយ​នើ បាន​ពង្រីក​សក្តានុពល​របស់​ខ្លូន និង​ទទួលជោគជ័យ​លើ​វិស័យ​អចលនទ្រព្យ សណ្ឋាគារ​លំដាប់​ខ្ពស់ ការកែច្នៃ​គ្រឿង​ម៉ាស៊ីន ផលិតផល​លោហធាតុ ផលិតផល​ឧស្សាហកម្ម​វប្បធម៌ និង​ផលិតផល​ទាក់ទង​នឹង​ការប្រើប្រាស់​ថាមពលផ្សេង។

លោក​បាន​បញ្ជាក់ថា “ក្រុមហ៊ុន​បាន​មើលឃើញ​ពី​គុណសម្បត្តិ​ភូមិសាស្ត្រ របស់​ខេត្ត​ព្រះសីហនុ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង សម្រាប់​ផ្សារភ្ជាប់​ទៅកាន់​ទីផ្សារ​អន្តរជាតិ បូករួម​បរិបទ​ផ្លូវច្បាប់​ក្នុងប្រទេស​កម្ពុជា​ផ្តល់​អាទិភាព និង​ភាពងាយស្រួល​ម្រា​ប់​ការវិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​ចិន​ក្នុង​ខេត្ត​ព្រះសីហនុ។ លោក​បន្តថា “យើង​នឹង​ប្រកាន់ខ្ជាប់​នូវ ស្មារតី​សហគ្រាស ដោយ​ការគោរព​សមភាព និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ក្នុងការ​អនុវត្ត​គោលនយោបាយ​ឈ្នះ ឈ្នះ។ ក្រុមហ៊ុន នឹង​ព​ន្លឿ​ន​ការសាងសង់ (សួន​ឧស្សាហកម្ម​ថាមពល​ថ្មី​ក្នុង​ខេត្ត​ព្រះសីហនុ) និង​ប្រែក្លាយ​តំបន់​នេះ ជា​តំបន់​ឧ​ស្សហកម្ម​គំរូ​មួយ​នៅក្នុង​ខេត្ត​ខេត្ត​ព្រះសីហនុ

អភិបាលខេត្ត​ព្រះសីហនុ​លោក​យន្ត មីន​បាន​ថ្លែងថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ដ៏​មាន​សក្តានុពល មានការ អភិវឌ្ឍ មាន​កំពង់ផែ​ទឹក​ជ្រៅ​ធំ និង​គោលដៅ​ទេសចរណ៍​ធំជាងគេ​ទី២ ក្នុងប្រទេស​កម្ពុជា ព្រមទាំង​ជា​ច្រកទ្វារ សម្រាប់ ភ្ជាប់​ជំនួញ​ក្រៅប្រទេស​ផងដែរ។ ខេត្ត​ព្រះសីហនុ ជា​ខេត្ត​តែមួយគត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ការដឹក ជញ្ជូន តាមផ្លូវ​អាកាស ផ្លូវដែក និង​សមុទ្រ។

លោក​បន្ដថា ចក្ខុវិស័យ​នៃ​តំបន់​អភិវឌ្ឍ​ថ្មី ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា”ទីក្រុង​មួយ កំពង់ផែ​ពីរ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន​បី” នៅតាម​បណ្តោយ​ឈូង​សមុទ្រ​ថៃ។ “ទីក្រុង​មួយ” គឺថា​បន្ទាប់ពី​បង្កើត​តំបន់​អភិវឌ្ឍ​ថ្មី​រួច គឺ​នឹងមាន​ទីក្រុង​មួយ ដែលមាន​សហគ្រាស​ចំនួន៣០០ កម្មករនិយោជិត១០ម៉ឺន​នាក់ និង​ប្រជាជន២០ម៉ឺន​នាក់។ (កំពង់ផែ​ពីរ) គឺមាន កំពង់ផែ និង​ព្រលានយន្តហោះ ដែល​នឹង​ប្រែក្លាយជា​តំបន់​សេដ្ច​កិច្ច​ពិសេស ដែលមាន​ភាព​ប្រកួតប្រជែង​ក្នុង​សង្វាក់​ផលិតកម្ម។ (មជ្ឈមណ្ឌល​ចំនួន​បី) គឺ​សំដៅ​ទៅលើ ទី១ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ថ្មី ទី២ ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន ក្នុង​តំបន់​អាស៊ី អាគ្នេយ៍ និង​ទី៣ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ទំនាក់ទំនង។

លោក​បន្តថា “ក្នុង​ការគាំទ្រ​វិនិយោគិន​បរទេស​នៅ​កម្ពុជា រាល់​វិនិយោគិន​នៅ​កម្ពុជា មិន​ថា​ជាតិ​សាសន៍​ណាក៏ដោយ ក៏មាន​ភាព​ស្មើភាព​ក្នុង​ផ្លូវច្បាប់​ដែរ និង​ធានាថា មិនមាន​គោ​លន​យោ បាយ​ជាតិ​ដាក់​កំហិត ស្តីពី​មូលធន​វិនិយោគទុន​ប​រទេស ការកំណត់​តម្លៃ ឬ​ការផ្ទេរ​ថវិការ​ទៅ​ក្រៅ​ទេស”៕

ប្រភព : Property area