Register Already have an account ? Login

សិក្សា៖ វិធីសាស្ត្រ​លក់​អចលនទ្រព្យ​ឆាប់​ដាច់​គួរ​ធ្វើ​ដូចម្តេច?


Tue, 16 Oct 2018

ភ្នំពេញ៖ ក្នុង​ពិភព​នៃ​ការទិញ លក់​អចលនទ្រព្យ អ្នកជំនាញ​មាន​វិធីសាស្ត្រផ្សេងៗគ្នា​ក្នុងការ​ផ្សព្វផ្សាយ និង​ច​ចារ​ជាមួយ​អតិថិជន​របស់ខ្លួន ដើម្បី​ឲ្យ​អចលនទ្រព្យ​របស់ខ្លួន​លក់ដាច់​លឿន។

វា​មិនមែនជា​ការងាយ​ស្រូល​ដូច​ត្រឹម​ការនិយាយ​នោះទេ តែ​វិធីសាស្ត្រ​មួយចំនួន​ខាងក្រោម​នេះ​ទំនង​ជាមួយ​លោកអ្នក​បាន។

បញ្ជី​គុណភាព

យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើឡើង ដោយ​សមាគមជាតិ​ភ្នាក់ងារ​អចលនទ្រព្យ (អាមេរិក) កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ការស្រាវជ្រាវ​ដែល​ទាក់ទង​នឹង​អចលនទ្រព្យ​នៅក្នុង Google.com បាន​កើនឡើង២៥៣ភាគរយ នៅ​បួន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​នៅពេលនេះ​ប្រមាណ៩០ភាគរយ នៃ​មានបំណង​ទិញ​ផ្ទះ បាន​ប្រើប្រាស់​អ៊ីនធឺណិត ដើម្បី​ធ្វើការ​ស្វែងរក​ទិញ​ផ្ទះ​របស់​ពួកគេ។

ការស្រាវជ្រាវថ្មីៗនេះ​ពី We Are Social របស់​សិង្ហ​បុរី​ក៏បាន​រកឃើញ​ផងដែរ​ថា ការប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា បាន​កើនឡើង៤០០ភាគរយ​នៃ​ចន្លោះ​ឆ្នាំ២០១៥ និង២០១៨។

ដោយសារ​ការកើនឡើង​យ៉ាង​រហ័ស នៃ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស កម្ពុជា ដែល​បាន​កើនឡើង​ដល់​ទៅ៦,៧០លាន​នាក់ នៅក្នុង​ឆ្នាំ២០១៦កន្លងមកនេះ បញ្ជីរ​គុណភាព​អចលនទ្រព្យ ក៏បាន​ក្លាយទៅជា​រឿង​ដែលមាន​សារៈសំខាន់​យ៉ាងខ្លាំង។

ដំបូន្មាន​ដើម្បី​ទទួលបាន​បញ្ជី​គុណភាព​ខ្ពស់

ការ​បង្ហោះ​រូបភាព

រូបភាព​បង្ហោះ គុណភាព និង​សោភ័ណភាព​នៃ​រូបភាព​មាន​សារៈសំខាន់​ណាស់ ដើម្បី​ទាក់ទាញ​ទឹកចិត្ត​អតិថិជន ព្រោះថា​រូប​មួយ​សន្លឹក​មានន័យ​រាប់មិនអស់ ។ វា​មាន​សារៈសំខាន់​ណាស់ ដោយ​រូប​ដែល​អ្នក​បង្ហោះ គឺជា​រូប​នៃ​អចលនទ្រព្យ​ដែល​អ្នក​កំពុង​លក់​ពិតប្រាកដ​មែន ដោយសារ​រូបនេះ​អាច​បង្ហាញ​ពី​ភិនភាគពិតៗ នៃ​អ​ច​នល​ទ្រព្យ​ទៅកាន់​អ្នកទិញ។

សរសេរ​ពិពណ៌នា​ពី​អចលនទ្រព្យ​របស់​អ្នក

អ្នកលក់​អចលនទ្រព្យ អាច​ផ្តល់ព័ត៌មាន​លម្អិត​ឲ្យ​បាន​ច្រើន តាម​ដែល​អ្នក​អាចធ្វើ​ទៅបាន នៅពេលដែល​អ្នកសរសេ​រ​ពិពណ៌នា​បញ្ជី​គុណភាព។ សាក​ស្រមៃ​ថា​ខ្លួន​អ្នកជា​អ្នកទិញ។ តើ​អ្នកនឹង​ចង់បាន​គុណភាព​យ៉ាងណាខ្លះ​ពី​អចលនទ្រព្យ​មួយ​នេះ។

ផ្តល់ព័ត៌មាន​ទំនាក់ទំនង​ដែល​ល្អ​បំផុត

ការផ្សព្វផ្សាយ​បស់​អ្នកនឹង​មិនបាន​ផលប្រយោជន៍​អ្វី​នោះទេ ប្រសិនបើ​គេ​មិនអាច​ទាក់ទង​អ្នក​បាន។ ហេតុនេះហើយ​ទើប​អ្នក​ត្រូវ​ធានាថា ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​ជាមួយ​អ្នកមាន​ភាពល្អ និង​ផ្តល់​ភាពជឿជាក់​បំផុត ។ ចុះ​លេខ​ទូរស័ព្ទ​ពីរ​ខ្សែ និង​អាសយដ្ឋាន​អ៊ីមែល ប្រសិនបើ​ពេលខ្លះ​អ្នក​មិនមាន​ពេល​លើក​ទូរស័ព្ទ។

ត្រូវ​ធានា​គុណភាព​អចលនទ្រព្យ​របស់​អ្នក​ល្អ​បំផុត

ធម្មតា​ទេ ការលក់​ផលិតផល​អ្វីមួយ មិន​ត្រឹមតែ​ទាមទារ​ផលិតផល​នោះ​មាន​គុណភាព​នោះទេ តែ​ក៏ត្រូវ​មានការ​ផ្សព្វផ្សាយ​ឲ្យ​បានល្អ​ផងដែរ។ ហេតុនេះ​ចំណងជើង​អចលនទ្រព្យ ជា​ភាសា​ខ្មែរ និង​អង់គ្លេស ឬ​ភាសា​ចិន អ្នក​ត្រូវតែ​ធ្វើ​វា​ឲ្យ​បានល្អ។ ប្រសិនបើ​វា​មាន​ភាពសាមញ្ញ ងាយ​យល់ នោះគេ​នឹង​រកឃើញ​អចលនវត្ថុ​របស់​អ្នក​មុនគេ។

ការដាក់​តម្លៃ​អចល​ទ្រព្យ​របស់​អ្នក

ការដាក់​តំលៃ​ទាមទារ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​បំផុត ព្រោះ​បើ​អចលនទ្រព្យ​របស់​អ្នក​ដាក់​តំលៃ​ខ្ពស់​ពេក អចលនទ្រព្យ​របស់​អ្នក នឹងមិន​ទទួលបាន​ការចាប់អារម្មណ៍​នោះទេ។ ប្រសិនបើ​តម្លៃ​នោះ​អាច​តថ្លៃ​បាន អ្នក​គួរតែ​ធានាថា គេ​អាច​ដឹង​តាមរយៈ​ការ​ពិពណ៌នា​របស់​អ្នក។

ប្រសិនបើ​លក្ខខណ្ឌ​នៃ​ការទិញ ឬ​ជួល​អាច​តថ្លៃ​បាន អ្នក​ក៏ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​គេ​ដឹង​តាមរយៈ​ការ​ពិពណ៌នា​របស់​អ្នក​ផងដែរ។

ការឆ្លើយតប​ជាមួយនឹង​ការសាកសួរ​រក​ទិញ​ឲ្យ​បាន​សមស្រប

ការឆ្លើយតប​លឿន​មាន​សារៈសំខាន់​ណាស់ នៅពេលដែល​អ្នកទទួល​បានការ​ចាប់អារម្មណ៍​សាកសួរ​ពី​អតិថិជន​របស់​អ្នក។ អ្នក​គួរតែ​ឆ្លើយតប​ជាមួយនឹង​ពួកគេ​ឲ្យ​បាន​លឿន​បំផុត។ ប្រសិនបើ​អ្នក​មិន​ឆ្លើយតប​លឿន​ទេ នោះ​ពួកគេ​នឹង​រកមើល​វត្ថុ​ថ្មី​ទៀត និង​អ្នកលក់​ថ្មី​ទៀត​ដែល​យកចិត្តទុកដាក់​នឹង​ពួកគេ។

ការបង្កើត​បញ្ជីរ​ថ្មី​មួយ​នៅក្នុង Realestate.com.kh មាន​ភាពងាយស្រួល​យ៉ាងខ្លាំង ទោះបីជា​អ្នកលក់​ឯកជន ម្ចាស់​ដី ឬ​ភ្នាក់ងារ​អចលនទ្រព្យ។ អ្នក​អាច​លក់​ដោយ​ខ្លួនឯងបាន ហើយ​ពួកយើង​មិន​យក​កម្រៃជើងសា​នោះឡើយ។

ការធ្វើ​ឲ្យ​បញ្ជី​របស់​អចលនទ្រព្យ​របស់​អ្នក​កាន់តែ​ប្រសើរ

ដោយសារ​បច្ចុប្បន្ន អ្នក​អាចធ្វើ​ឲ្យ​បញ្ជី​អ​ច​នល​ទ្រព្យ​សម្រាប់​លក់ ឬ​ជួល របស់​អ្នក​ឲ្យ​ប្រសើរឡើង ដោយ​ដាក់​វា​នៅ​ជាមួយ​វេ​ប​សាយ​អចលនទ្រព្យ​មួយចំនួន​តូច ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​អ្នក​អាច​ចំណាយ​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ ដើម្បី​ឲ្យ​អចលនទ្រព្យ​របស់​អ្នកទទួលបាន​ការចាប់​អារម្មណ៍ និង​មើលឃើញ​លឿន៕

ប្រភព : Property area