Register Already an agent ? Login

មន្ត្រី​អះអាងថា នឹង​ព្យាយាម​ស្ដារ​មុខមាត់​ខេត្ត​ព្រះសីហនុ​ឡើងវិញ ដើម្បី​ទាក់ទាញ​ទេសចរណ៍​ឡើងវិញ

ភ្នំពេញ៖ បន្ទាប់ពី​ភ្ញៀវ​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​កំសាន្ត​ធ្លាក់ ចុះ​ប្រមាណ២០ភាគរយ នៅ​ក្រុងព្រះសីហនុ អាជ្ញាធរ​និង​មន្ត្រី​ពាក់​ព័​ន្ឋ​បាន​អះអាងថា​នឹង​រៀបចំ​ស្តារឡើងវិញ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ណ៍​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​ខេត្ត​នេះ​ឡើងវិញ។

អភិបាលខេត្ត​ព្រះសីហនុ លោក​យន្ត មីន​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១២ តុលា​នេះ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​ស្ដារ​មុខមាត់ ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ឡើងវិញ បន្ទាប់ពី​មានការ​ថមថយ​ចំនួន​ទេសចរ​យ៉ាងគំហុក ក្នុងកំឡុងពេល​ភ្ជុំ បិណ្ឌ​នេះ ដែលជា​ការថយចុះ​មិន​នឹកស្មាន​ដល់។លោក​បន្តថា អាជ្ញាធរខេត្ត​ព្រះសីហនុ នឹង​រៀបចំ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មក​ទស្សនា​កំសាន្ត​មាន​ភាពកក់ក្តៅ ធានាបាន​នូវ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​ប្រសើរ។

លោក​បន្តថា “ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​អនាម័យ​ជា​ចំណុច​អាទិភាព ពិសេស​គុណភាព​សេវាកម្ម និង​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរណ៍។

លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងផង​ដែរ​ថា មន្ទីរ​កំពុង​ខិតខំ ធ្វើយ៉ាងណា ដើម្បី​ផ្សព្វផ្សាយ​ដល់​បណ្ដា​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ខិតខំ​ពង្រឹង​សេវា​របស់ខ្លួន​ដើម្បី​ទាក់ទាញ​ទេសចរ។លោក​បន្តថា ទោះជា​ខេត្ត​មាន​បញ្ហា​កង្វះ​បន្ទប់​ស្នាក់នៅជារឿយៗ ដោយ​សារស ណ្ឋា​គារ​ភាគច្រើន ត្រូវបាន​ជួល​សម្រួល​ដល់​អ្នកវិនិយោគ​ចិន​ក្តី ប៉ុន្តែ​យើង​នឹង​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​ចំនួន​សណ្ឋាគារថ្មីៗបាន​បើក​ដំណើរការ​ជា​បន្តបន្ទាប់។

ខេត្ត​ព្រះសីហនុ នាពេល​កន្លងមក គឺជា​ទីកន្លែង​ពេញនិយម​សម្រាប់​ការកម្សាន្ត​របស់​ទេសច​រ​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ខណៈដែល​ខេត្ត​នេះ កំពុងមាន​ការអភិវឌ្ឍ​បែ​ជា​រុញច្រាន ចំនួន​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​ចេញ​វិញ។ ក្នុងកំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ដែល​បានបញ្ចប់​ទៅនេះ គឺ​ភ្លៀវ​ទេសចរ​រាប់ម៉ឺន​នាក់​បាន​បាត់​វត្តមាន​ពី​មាត់សមុទ្រ​នៃ​ខេត្ត​នេះ។

ទាក់ទង​បញ្ហា​នេះដែរ លោក​ហូ វណ្ឌី​ទឹ​ប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ​ឡើងវិញ​ឲ្យ​បាន​ច្រើន ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​ការងារ​អាទិភាព​ចំនួន៤ ដូចជា បញ្ហា​សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ និង​សេវាកម្ម​ទេសចរណ៍​ឲ្យ​មាន​ភាពល្អប្រសើរ ខណៈ​តម្លៃ​បន្ទប់​សណ្ឋាគារ​ផ្ទះសំណាក់ និង​សណ្ឋាគារ​បាន​កើនឡើង​ខ្ពស់។

លោក​បន្តថា “វា​ជា​និន្នាការ​ធម្មតា​នៅពេល​តម្រូវ​ការកើនឡើង តម្លៃ​សេវាកម្ម​នឹង​កើនឡើង ប៉ុន្តែ​ការចូលរួម​ទប់ស្កាត់​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មាន​អារម្មណ៍​កក់ក្តៅ និង​ភាពសប្បាយ​រីករាយ”៕

ប្រភព : Property area