Register Already an agent ? Login

ADB ព្រមាន​​ពី​​វិបត្តិ​​សេដ្ឋកិច្ច​ ដោយ​សារ​​ការ​ឡើង​​តម្លៃ​​លំនៅដ្ឋាន​​នៅក្នុង​​តំបន់​​អាស៊ី

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្រមាន​ពី​តម្លៃ​លំនៅដ្ឋាន​ឡើង​ខ្ពស់​នៅក្នុង​តំបន់​អាស៊ី អាច​នឹង​បង្កអោយមាន​គំរាមកំហែង ដល់​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ បើសិនជា​គ្មាន​ការផ្លាស់ប្តូរ​ជាបន្ទាន់ ចំពោះ​គោល​ន​យ​បាយ​អោយបាន​ជាក់លាក់​នោះទេ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បានចេញ​របាយការណ៍​របស់ខ្លួន (Asian Development Outlook 2018) កាលពីពេលថ្មីៗនេះ​បាន​បញ្ជាក់ថា តំលៃ​នៃ​ការទិញ​លំនៅដ្ឋាន​កើនឡើង​ខ្ពស់ នៅតាម​បណ្តា​ទីក្រុងធំៗមួយចំនួន​ក្នុង​តំបន់​អាស៊ី រួមមាន ទីក្រុង​ប៉េកាំង ទីក្រុង​ហុងកុង ទីក្រុង​គួ​ឡា​ឡាំ​ពួ ទីក្រុង​សេ​អ៊ូ​ល និង​សិង្ហ​បុរី ចាប់តាំងពី​ឆ្នាំ២០០០ ដល់​ឆ្នាំ២០១៧ ដោយសារ​កត្តា​មួយចំនួន ដូចជា​ការកើនឡើង​នៃ​ការហូរចូល​មូលធន ការធ្វើ​ចំណាកស្រុក​ពី​ទីជនបទ​ទៅ​ទីក្រុង ការបន្ធូរបន្ថយ​គោលនយោបាយ​ឥណទាន​និង​ការរក្សា​ជំហរ​រូបិយវត្ថុ។

របាយការណ៍​នេះ​បានឱ្យដឹង​ទៀតថា“ការកើនឡើង​យ៉ាងខ្លាំង​នេះ កំពុង​បង្កឱ្យមាន​ការព្រួយបារម្ភ ព្រោះ​អចលនទ្រព្យ​លំនៅដ្ឋាន គឺមាន​សារៈសំខាន់​ណាស់ សម្រាប់​មូលធន​នៅ​អាស៊ី ភាពប្រែប្រួល​នៃ​តម្លៃ​លំនៅដ្ឋាន អាចមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​អ្នក​មានបំណង​ក្នុង​ការទិញ​លំនៅដ្ឋាន។

ក្រុមអ្នកវិភាគ​បាន​សំដែង​ការព្រួយបារម្ភ ចំពោះ​តម្លៃ​លំនៅឋាន​នៅក្នុង​ទីក្រុង​ទាំងនេះ ដែល​នឹង​បង្កអោយមាន​ការប្រែប្រួល​ចំពោះ លំហូរ​លុយ​ចេញទៅ​ខាងក្រៅ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​រឹតបន្តឹង​សេដ្ឋកិច្ច និង​គោលនយោបាយ​រូបិយវត្ថុ។

ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញ​របាយការណ៍​របស់ខ្លួន ដោយ​យោងតាម​ការសិក្សា​ចំពោះ​ការកើនឡើង​តម្លៃ​លំនៅដ្ឋាន និង​ការប្រែប្រួល​សេដ្ឋកិច្ច​មានការ​ធ្លាក់ចុះ​រយៈពេល​វែង និង​កាន់តែ​ជ្រៅ៕

ប្រភព : Property area