Register Already an agent ? Login

ដំណឹងល្អ ! ក្រុមហ៊ុនចិនចំនួន3ធំៗ ប្រកាសបង្កើតទីក្រុងរណបទី1នៅក្រុងបាវិត

ភ្នំពេញ៖ ជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីក្រុងបាវិត ខេត្តស្វាយរៀង ខណៈដែលមានក្រុមហ៊ុនយក្សចិនធំៗចំនួន3 បានប្រកាសរួមសហការគ្នាបង្កើតទីក្រុងរណបដ៏ស្រស់ឆើតឆាយលើកដំបូងនៅក្រុងបាវិតនៅត្រឹមឆ្នាំ 2019ឆាប់ៗ ខាងមុខនេះ។

ក្នុងពិធីសន្និសីទសារព័ត៌មាន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនធំៗចំនួន៣ រួមមានក្រុមហ៊ុន Empire World City, ក្រុមហ៊ុន Bauing និងក្រុមហ៊ុន CFMA របស់ចិន ដើម្បីរួមគ្នា កសាងទីក្រុងរណប OBC នៅទីក្រុងបាវិត ខេត្តស្វាយរៀង ដែលកិច្ចព្រមព្រៀងនេះ មានស្ថាប័ន ជាច្រើនចូលរួមធ្វើសាក្សី រួមមាន លោក ជា វុទ្ធី អគ្គលេខាធិការរង ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា, លោក រស់ ភីរុណ អគ្គលេខាធិការរង នៃអគ្គនាយកដ្ឋានឧស្សហកម្មហិរញ្ញវត្ថុ, លោក សៀង សេន ប្រធាននាយកដ្ឋានប្រឆំាងបទល្មើសល្បែងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ, មន្ត្រីក្រសួងទេសចរណ៍រួមនឹងក្រុមហ៊ុនប្រមាណជាង៤០ក្រុមហ៊ុនទៀតបានចូលរួមធ្វើសាក្សី។

តំណាងក្រុមហ៊ុន Empire World City បានថ្លែងថា ទីក្រុងរណប OBC នេះ នឹងចាប់ផ្តើម សាងសង់នៅចុងឆ្នាំ២០១៨នេះ ដែលត្រូវបែកជា៣ដំណាក់កាល ដោយដំណាក់កាលទី១ ស្ថិតក្នុង ជំហានដំបូង ត្រូវសាងសង់លើផ្ទៃដី៥០ហិកតា ក្នុងនោះមានទំាងសណ្ឋាគារ ផ្ទះសំណាក់ ផ្សារទំនើប កាស៊ីណូផងដែរ។

តំណាងក្រុមហ៊ុនដដែលនេះបានបន្តថា គម្រោងសាងសង់ មានរយៈពេលពី៥ឆ្នាំ ទៅ១៥ឆ្នាំ និងត្រូវចំណាយថវិការាប់លានដុល្លារ ហើយពេលទីក្រុងរណបនេះ កសាងរួម នឹងផ្តល់ ឱកាសការងារឱ្យពលរដ្ឋកម្ពុជារាប់ពាន់នាក់មានការងារធ្វើ ភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែ សម្បូរបែប៕

ប្រភព : Property area